Search

[ព័ត៌មានក្តៅ] Apple បញ្ចេញ iOS 7.1 ជា សាធារណៈហើយ

ios 7.1
ថ្ងៃនេះ ក្រុមហ៊ុន Apple បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1 ជាសាធារណៈហើយ ដោយធ្វើខុសរាល់លើក ព្រោះមិនបានបញ្ចេញ កំណែទំរង់មាស GM ជាមុន នោះទេ។ iOS 7.1 ត្រូវបាន បញ្ចេញមក ជាមួយនឹងមុខងារថ្មីៗដូចជា មុខងារ CarPlay (ភ្ជាប់ iPhone ទៅរថយន្ត ដើម្បីបញ្ជារមុខងារលើទូរស័ព្ទ), បន្ថែមវិធីបញ្ជារ Siri ថ្មី ដោយចុចប៊ូតុង Home អោយជាប់ ដើម្បីសាកសួរ និងព្រលែងវិញ ដើម្បីបញ្ចប់សំណួរ, ប្រតិទិន អាចបង្ហាញ ព្រឹត្តិការណ៍ នៅពេល បើកមើល ជាតារាងខែ, ឃីប៊ត អាចកំណត់ប្រើពុម្ពអក្សរធាត់, អាចកំណត់ កាត់បន្ថយការប្រើ Animation នៅលើ កម្មវិធីមួយចំនួន (ធ្វើអោយម៉ាសីុនចាស់ៗ ដើរលឿនជាងមុន), បន្ថែមមុខងារ HDR នៅលើ កាម៉េរា iPhone 5s, កែបញ្ហា Touch ID មិនស្គាល់ស្នាមក្រយៅដៃ និងកែកុនអីុនធើហ្វេស អោយប្រើ ប៊ូតុងមូល ច្រើនជាងមុន។

កំណែទំរង់នេះ អាចដំឡើងបាន នៅលើ iPhone 4/4s/5/5c/5s, iPad Air/mini/mini Retina/3/4/2 និង iPod Touch (5th Gen)។
ដូចរាល់ដង អ្នកដែលចង់ប្រើ Jailbreak គួរជៀសវាង អាប់ដេត ទៅកំណែទំរង់ថ្មីនេះ ព្រោះវា មិនទាន់អាច Jailbreak បាន នៅឡើយទេ៕

លីងដោនឡូដ iOS 7.1:
របៀបឆែកមើល Model Identifier របស់ឧបករណ៍ ដើម្បីងាយស្រួល ក្នុងការដោនឡូដ Firmware: http://wp.me/p1DX6F-2Vj

ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook