Search

[ព័ត៌មានក្តៅ] Apple បញ្ចេញ កំណែទំរង់ថ្មី iOS 7.0.6… អ្នកចង់ប្រើ Jailbreak គប្បីជៀសវាង អាប់ដេត ទៅកំណែទំរង់ថ្មីនេះ

ios7.0.6
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗេនះ បានដាក់បញ្ចេញ កំណែទំរង់ថ្មី iOS 7.0.6 ហើយ ដែលចេញមក ដើម្បីកែបញ្ហា “តំណភ្ជាប់ SSL connection” សំរាប់ iPhone, iPad និង iPod Touch។ ក្រៅពីនេះ Apple ក៏បានបញ្ចេញ iOS 6.1.6 ដែរ សំរាប់អ្នកប្រើម៉ាសីុនចាស់ៗ ដូចជា iPhone 3GS និង iPod Touch 4th Gen ជាដើម។

MuscleNerd
ការអាប់ដេត អាចធ្វើទៅបាន តាមរយៈ OTA ដោយចូលទៅ Settings -> General -> Software Update ឬតាមរយៈ iTunes។
ចំណាំ: សំរាប់លោកអ្នក ដែលនៅចង់ប្រើ Jailbreak សូមជៀសវាង អាប់ដេតទៅកាន់ កំណែទំរង់ថ្មីនេះ ដោយរង់ចាំ ភ្លើងបៃតងពី ក្រុម evad3rs សិនថាតើ កម្មវិធី​ evasion7 បច្ចុប្បន្ន អាចប្រើ Jailbreak កំណែទំរង់ថ្មីនេះ បានឬអត់… នេះបើតាម ការព្រមានពី លោក អ្នកហែកកូដ MuscleNerd
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook