Search

[ព័ត៌មានក្តៅ] Facebook ទិញយក WhatsApp ក្នុងតំលៃ មហាសាល $19 ពាន់លានដុល្លារ

Facebook-WhatsApp
បើអ្នក មិនអាចយកឈ្នះលើគេបាន គឺមានតែទិញយកគេ តែម្តង… នេះគឺជា យុទ្ធសាស្ត្រ ដែលក្រុមហ៊ុន បច្ចេកវិទ្យាយក្សធំៗ តែងតែ យកមកប្រើ។ ក្រោយការ ទិញយក Instagram ក្នុងតំលៃ $1 ពាន់លានដុល្លារ ដែល មនុស្សភាគច្រើន គិតថា ជាការទិញយកដ៏ធំ លើកដំបូងរបស់ Facebook ស្រាប់តែ ឥឡូវនេះ Facebook បានសំរេចទិញយក ក្រុមហ៊ុនផ្ញើសារដ៏ពេញនិយម Whatsapp ហើយ ក្នុងតំលៃ មហាសាល $19 ពាន់លានដុល្លារ។

Facebook បានអោយដឹងថា “នឹងគ្មានការផ្លាស់ប្តូរអ្វីទាំងអស់ ទាក់ទងនឹង WhatsApp ក្រោយការទិញយកនេះ… WhatsApp នឹងធ្វើការស្វ័យយ័ត ហើយអ្នក ប្រើប្រាស់ នឹងអាចប្រើសេវារបស់ Whatsapp តាមតំលៃដើម”។
គួររំលឹកថា Whatsapp គឺជា កម្មវិធីផ្ញើសារ តាមរយៈអីុនធើណែត ដូចនឹង Tango, Line និង Viber ដែរ ហើយបច្ចុប្បន្ន មានអ្នកប្រើប្រាស់ចំនួន 450 លាននាក់៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook