Search

ស្វែងយល់ពី Activation Lock នៅលើ iOS 7, ផលប្រយោជន៍ និងគ្រោះថ្នាក់របស់វា

Activation-Lock-iOS-7
នៅលើ ប្រព័ន្ធ iOS 7 មានមុខងារថ្មីមួយឈ្មោះ Activation Lock ត្រូវបាន គេបញ្ចូលទៅក្នុង iCloud-> Find My iPhone ដែលធ្វើអោយ អ្នកដទៃ ពិបាក នឹងលក់ ឬប្រើ iPhone/iPod Touch/iPad របស់លោកអ្នក ប្រសិន បើលោកអ្នក បាត់ iPhone/iPad របស់លោកអ្នក។ នៅពេលដែលបើក Find My iPhone នៅលើ iOS 7 នោះ ក្រុមហ៊ុន Apple នឹងធ្វើការកត់ចំណាំ ព្រមទាំងធ្វើការ ភ្ជាប់គណនី Apple ID របស់លោកអ្នក ជាមួយនឹង ម៉ាសីុន iPhone/iPad របស់អ្នក។


ហើយបើសិនជា ជាប់ Activation Lock ហើយ អ្នកដទៃនោះ នឹងមិនអាច:
– Activate ប្រើ iPhone/iPad ក្រោយពេល Restore ម៉ាសីុន។ iPhone/iPod Touch/iPad នឹងក្លាយជា ដុំថ្ម iStone គឺជាប់គាំង ត្រង់អេក្រង់ដំបូង ដែលទាមទារ អោយវាយ គណនី Apple ID ម្ចាស់ដើម
– មិនអាច ធ្វើការ Erase ឧបករណ៍បាន
– មិនអាច Sign out ពី iCloud ឬបិទមុខងារ Find My iPhone បាន

 

ផលប្រយោជន៍របស់ Activation Lock:

Activation Lock ធ្វើអោយ អ្នកប្រើប្រាស់ មានអារម្មណ៍ កាន់តែមានសុវត្ថិភាព ទាក់ទងនឹង ឧបករណ៍របស់ខ្លួន ហើយវា នឹងធ្វើអោយ ការស្វែងរក ឧបករណ៍ របស់ពួកគេ កាន់តែ ងាយស្រួលឡើង នៅពេលដែលបាត់បង់ ដោយពួកគេ អាច ឆែកមើលទីតាំង របស់ ឧបករណ៍របស់ពួកគេ តាមផែនទី, ផ្ញើសារដាស់តឿន ឬលុបទិន្នន័យទាំងឡាយ នៅលើ ឧបករណ៍។
 

របៀបបើក Activation Lock:

ដើម្បីបើក Activation Lock នោះ លោកអ្នក គ្រាន់តែបើក មុខងារ Find My iPhone នៅក្នុង iCloud ទៅបានហើយ។ ដោយចូលទៅ Settings-> iCloud រួចវាយ គណនី Apple ID របស់លោកអ្នកចូល បើវាទាមទារ។ បន្ទាប់មក ចុចបើក Find My iPhone។ ត្រង់ពាក្យថា Find My iPhone សូមប្រាកដថា វាចេញពាក្យ ON។
Activation-Lock-iOS-7Activation-Lock-iOS-7Activation-Lock-iOS-7Activation-Lock-iOS-7
 

នៅពេលដែលបាត់ iPhone/iPad តើត្រូវធ្វើដូចម៉្តេច?

បើសិនជាអ្នក បាត់ឧបករណ៍របស់លោកអ្នក ជំហានដំបូង គឺត្រូវដាក់វា ក្នុង Lost Mode។ ធ្វើបែបនេះ វានឹងធ្វើការ ចាក់សោរអេក្រង់ ឧបករណ៍របស់លោកអ្នក ដោយទាមទារអោយវាយលេខកូដ 4 ខ្ទង់ ហើយ លោកអ្នក ក៏អាចធ្វើការ បង្ហាញសារ នៅលើអេក្រង់ បានផងដែរ។ លោកអ្នក ក៏អាចធ្វើការ លុបទិន្នន័យទាំងឡាយ នៅលើ ឧបករណ៍ទាំងនោះ ហើយសារ នឹងនៅតែចេញ នៅលើអេក្រង់ ក្រោយពេល ការលុបនោះ។
គួរកត់សំគាល់ថា ការដាក់ Lost Mode អាចធ្វើទៅបាន លុះត្រា តែឧបករណ៍របស់អ្នក មានអីុនធើណែត។ តែចំណុចនេះ មិនគួរជាបញ្ហា នោះទេ ព្រោះបើមានគេលួច ឬយកទៅ គេគង់នឹងបើកប្រើអីុនធើណែត ពេលណាមួយ មិនខាន។

ដើម្បី ដាក់ឧបករណ៍ក្នុង Lost Mode ជាដំបូង សូមបើកកម្មវិធីបើកមើលវិុបសាយ ហើយចូលទៅ អសយដ្ឋាន https://www.icloud.com/ បន្ទាប់មក វាយគណនី Apple ID របស់អ្នកចូល-> បន្ទាប់មក ចុចលើ Find My iPhone។ នៅត្រង់កណ្តាល All Devices សូមរើសយក ឈ្មោះឧបករណ៍របស់ លោកអ្នក។ បន្ទាប់មកចុចលើ Lost Mode ហើយវាយលេខកូដ ដើម្បីចាក់សោរទូរស័ព្ទរបស់លោកអ្នក។ រួចចុច Next ហើយរើសយក Use Anyway។ បន្ទាប់មក វាយសារ ដែលចង់បង្ហាញលើ អេក្រង់ ឧបករណ៍របស់លោកអ្នក រួចចុច Done។
Activation-Lock-iOS-7Activation-Lock-iOS-7
Activation-Lock-iOS-7Activation-Lock-iOS-7
Activation-Lock-iOS-7Activation-Lock-iOS-7
Activation-Lock-iOS-7Activation-Lock-iOS-7

នៅលើ ឧបករណ៍របស់លោក នឹងបញ្ចេញសារ លេខទូរស័ព្ទ ព្រមទាំងទាមទារអោយ វាយលេខកូដដោះសោរ មិនខាន។
Activation-Lock-iOS-7
 

ដំបូន្មាន សំរាប់អ្នកទិញ iPhone/iPad មួយតឹក:

សំរាប់ អ្នកដែលទិញ ទូរស័ព្ទ មួយតឹក, ទិញតពីគេ ឬយក ទូរស័ព្ទ ទៅអោយជាង ជួសជុលអោយ ត្រូវប្រយ័ត្ន ហើយគប្បីឆែកមើល ត្រង់ គណនី iCloud ថាជា គណនី របស់យើង ឬមិនមែន ហើយបើមិនមែនរបស់យើង តើមានជាប់ Find My iPhone ឬទេ ព្រោះយើង ឃើញមាន ករណីជាច្រើន បានរាយការណ៍ មកក្រុមការងារយើង អំពីបញ្ហាជាប់ Activation Lock របស់ម្ចាស់មុន ជាញឹកញាប់។ ករណីនេះ ក៏មានច្រើនដែរ សំរាប់អ្នកដែល មិនបានបិទ មុខងារ Find My iPhone នៅលើ ឧបករណ៍ដែលប្រើប្រព័ន្ធ iOS 5/6 ហើយដំឡើងទៅ iOS 7 ក៏ជាប់ Activation Lock របស់ ម្ចាស់មុន តែម្តងទៅ។
ដូចនេះ សរុបមក ត្រូវឆែកមើល មុខងារ Find My iPhone ថាបានបើក ឬអត់ មុននឹងទិញ iPhone/iPad មួយតឹក ពីអ្នកដទៃ និងមុនពេល ដំឡើងពីកំណែទំរង់ចាស់ ទៅកាន់ iOS 7
 

ដំណោះស្រាយពេលជាប់ Activation Lock:

1. ក្នុងករណីទិញឧបករណ៍មួយតឹក បើសិនជា ម្ចាស់ដើមគេ នៅជិតខ្លួន: ត្រូវធ្វើការសំណូមពរ អោយគេ ធ្វើការ បិទ Find My iPhone ដោយ លុបចោល គណនី iCloud របស់គេ ពីម៉ាសីុន និង Erase All Content and Settings ជាមុនសិន មុននឹងទិញរបស់។
ដើម្បីលុបចោលគណនី iCloud គឺគ្រាន់តែ ចូលទៅ Settings-> iCloud-> Delect Account->Delete->Delete From My iPhone-> Turn Off ដើម្បីបិទ Find My iPhone ជាការស្រេច។
Activation-Lock-iOS-7Activation-Lock-iOS-7Activation-Lock-iOS-7Activation-Lock-iOS-7
Activation-Lock-iOS-7Activation-Lock-iOS-7
 
បន្ទាប់មក សុំអោយគាត់ Reset ម៉ាសីុន ដោយចូលទៅ Settings-> General-> Reset-> Reset All Content and Settings-> Erase iPhone។
ចំណាំ: ចំពោះ ម៉ាសីុន ដែល Jailbreak ហើយ ការធ្វើ Reset All Content and Settings នឹងធ្វើអោយ ម៉ាសីុន ជាប់គាំងរូបអេបផល មិនខាន ដូចនេះ បើយកល្អ អោយម្ចាស់ដើមគេ Restore ថ្មី អោយតែម្តងក៏បាន។
Activation-Lock-iOS-7Activation-Lock-iOS-7Activation-Lock-iOS-7Activation-Lock-iOS-7

2. ក្នុងករណី ម្ចាស់ដើម នៅឆ្ងាយ តែ យើងស្គាល់គេ: យើង អាចសំណូមពរ អោយគេ ចូលទៅ icloud.com/find ដើម្បីដោះ ទំនាក់ទំនង ឧបករណ៍ និង គណនី Apple ID របស់គាត់។
ជាដំបូង សូមបើកកម្មវិធីបើកមើលវិុបសាយ ហើយចូលទៅ អសយដ្ឋាន https://www.icloud.com/ បន្ទាប់មក វាយគណនី Apple ID របស់អ្នកចូល-> បន្ទាប់មក ចុចលើ Find My iPhone។ នៅត្រង់កណ្តាល All Devices សូមរើសយក ឈ្មោះឧបករណ៍របស់ លោកអ្នក។ បន្ទាប់មក ចុច Erase iPhone ដើម្បីលុបទិន្នន័យក្នុងម៉ាសីុន ហើយមិនចាំបាច់វាយសារអ្វីទាំងអស់។ ក្រោយពេល ឧបករណ៍ បានលុបហើយ សូមចុច Remove from Account ដើម្បី ដោះទំនាក់ទំនង រវាង ឧបករណ៍នេះ និង Apple ID។
Activation-Lock-iOS-7Activation-Lock-iOS-7
Activation-Lock-iOS-7Activation-Lock-iOS-7
Activation-Lock-iOS-7

3. ករណីមិនស្គាល់ម្ចាស់ដើម:បើមិនស្គាល់ម្ចាស់ដើម គឺមានតែ លក់កាប់សាច់ ទៅអោយជាងទូរស័ព្ទ។ តំលៃនៃការលក់ គឺអាស្រ័យលើជាង នីមួយៗ៕

ប្រភព: Apple Support
Loading...

ចូលរួមមតិតាមរយៈ Facebook