Search

[ព័ត៌មានក្តៅ] iH8sn0w បញ្ចេញ កម្មវិធី Untethered Jailbreak សំរាប់ iOS 6.1.3/6.1.4/6.1.5

p0sixspwn
អាចនឹងយឺតពេលបន្តិច ប៉ុន្តែដូចដែលបានសន្យា ក្រុមហែកកូដ ដែលមានលោក iH8sn0w, winocm និង SquiffyPwn បានបញ្ចេញ កម្មវិធី p0sixspwn ដែលអាច ប្រើ Jailbreak Unthethered ម៉ាសីុន iPhone, iPod Touch និង iPad ណា ដែលដើរ នៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ 6.1.3, 6.1.4 និង 6.1.5។

p0sixspwn
កម្មវិធីនេះ អាចប្រើបាន ទាំងនៅលើ Mac និង Windows ហើយអាចដោនឡូដ បានពីវិុបសាយ: http://p0sixspwn.com។ ដើម្បី Jiailbreak ជាដំបូង សូមដោនឡូដ កម្មវិធីនេះពី វិុបសាយខាងលើ រួចបើកវា ហើយភ្ជាប់ iPhone, iPod Touch ឬ iPad លោកអ្នក ជាមួយកុំព្យូទ័រ រួចចុច ប៊ូតុង Jailbreak ជាការស្រេច៕
ប្រភព: p0sixspwn.com




Loading...

ចូលរួមមតិតាមរយៈ Facebook