Search

វចនានុក្រម អង់គ្លេស-ខ្មែរ EnKhDict

EnKhDict
EnKhDict គឺជា កម្មវិធីវចនានុក្រម អង់គ្លេស-ខ្មែរ ដែលមាន ពាក្យប្រមាណ 30,000 ពាក្យ នៅក្នុងនោះ។ ក្រៅពី បកប្រែជា ភាសាខ្មែរ ហើយ កម្មវិធីនេះ ក៏មាន បកប្រែសំរាយ ជាភាសាអង់គ្លេស ដែរ ដែលការពន្យល់ គឺមាន លក្ខណៈស្រដៀងនឹង វចនានុក្រម អង់គ្លេស របស់ Apple ដែរ។

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch, iPad ដែលប្រើប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ
កម្មវិធី EnKhDict ដោនឡូដដោយឥតគិតថ្លៃពី App Store

លក្ខណៈសម្បត្តិកម្មវិធី:
– ទ្រទ្រង់ អក្សរយូនីកូដខ្មែរ (មិនចាំបាច់ Jailbreak ដំឡើងភាសាខ្មែរ បន្ថែមនោះទេ)
– ចែករំលែកអត្ថបទរបស់លោកអ្នក ទៅកាន់មិត្តភក្តិតាមរយៈ (ហ្វេសប៊ុក ធ្វីតធើ អីុម៉ែល ឬ សារ SMS)

 

វិធីដំឡើង:

1. ជាដំបូង សូមបើក កម្មវិធី App Store ហើយចូលទៅ Search រួចវាយពាក្យ EnKhDict។ បន្ទាប់មក ចុចលើប៊ូតុង FREE-> INSTALL APP រួចវាយ គណនី Apple ID របស់លោកអ្នក ចូល ដើម្បីដោនឡូដ។
EnKhDictEnKhDictEnKhDict

2. ក្រោយដោនឡូដចប់ សូមបើកកម្មវិធី EnKhDict នេះ។ បន្ទាប់មក ក្នុងប្រអប់រាវរក សូមវាយពាក្យ ជាភាសាអង់គ្លេស ដែលចង់ឆែកមើល រួចចុច Search។ បន្ទាប់មក ចុចលើ ពាក្យនោះ នោះវា នឹងបង្ហាញការបកប្រែ មិនខាន។ រំកិលចុះក្រោម ដើម្បីមើលការបកស្រាយ ជាភាសាអង់គ្លេស។
EnKhDictEnKhDictEnKhDictEnKhDict
EnKhDictEnKhDictEnKhDict

របៀបជំនួយក្រុមការងារយើង:

5. បើលោកអ្នក ប្រើកម្មវិធីយើងហើយ ពេញចិត្ត ហើយដើម្បី គាំទ្រការងារ របស់ពួកយើង នោះលោកអ្នក គ្រាន់តែ ចុចផ្ទាំងផ្សាយពាណីជ្ជកម្ម ដែលស្ថិតនៅផ្នែកខាងក្រោម អេក្រង់ ឬនៅពេល វាលោតចេញមក រួចរង់ចាំ អោយវាលោត រហូតដល់ចប់ ជាការស្រេច។
សូមកុំចុចផ្ទាំង ដែលមានពាក្យថា You’re connected to iAd Network ឬ Easy generate revenue from your application។ ក្រៅពីនេះ គឺចុចបានទាំងអស់៕
EnKhDictEnKhDict

ចំណាំ: កម្មវិធីនេះ ប្រើទិន្នន័យ ដែលបញ្ចូល ដោយអ្នកប្រើប្រាស់ ដូចនេះ វា មានពាក្យខ្លះ វាយមិនត្រូវ តួអក្សរ… បើអ្នកប្រើប្រាស់ រកឃើញ ការបកប្រែ មានលក្ខណៈខុសឆ្គង និយមន័យ ឬអក្ខរាវិរុទ្ធ… សូមផ្ញើពាក្យនោះ និងកំណែ មកកាន់ អីុម៉ែល info@ioskhmer.com នោះ យើងនឹងធ្វើការ កែប្រែ Database សំរាប់កំណែទំរង់ក្រោយៗ របស់ កម្មវិធីនេះ




Loading...

ចូលរួមមតិតាមរយៈ Facebook