Search

[ព័ត៌មានក្តៅ] Apple ថ្ងៃនេះ បានបញ្ចេញ កំណែទំរង់សាកល្បង iOS 7.1 Beta ហើយ

ios-7.1-beta
ក្រោយពេលចេញ iOS 7.0.4 បាន 4 ថ្ងៃ ក្រុមហ៊ុន Apple ថ្ងៃនេះ បានបញ្ចេញ កំណែទំរង់សាកល្បង iOS 7.1 Beta លេខកូដ 11D5099e ដល់អ្នកអភិវឌ្ឍហើយ ដើម្បីតេស្តសាកល្បង កម្មវិធីរបស់ពួកគេ មុនពេល កំណែទំរង់ ជាសាធារណៈ ចេញមក។ Apple មិនបានប្រាប់ថា កំណែទំរង់សាកល្បងនេះ នេះ មាន ការផ្លាស់ប្តូរ ឬមុខងារអ្វីថ្មី អ្វីខ្លះនោះទេ។

តែបើតាម អ្នកតេស្តសាកល្បងមួយចំនួន បានរកឃើញមុខងារថ្មីមួយចំនួន ដូចតទៅ:
– ឡូហ្គូថ្មី របស់ Yahoo នៅក្នុងប្រព័ន្ធតាស់តឿន
– មុខងារ “HDR Auto” នៅក្នុងកម្មវិធី Camera
– មុខងារ អាប់ឡូដរូបភាពច្រើន ក្នុងពេលតែមួយ “Upload Burst Photos” ក្នុង Settings
– មុខងារ ឃីប៊តពណ៌ខ្មៅ នៅក្នុង Settings
– អាចធ្វើអោយ តួអក្សរ ធាត់ ឬស្គម ដោយមិនចាំបាច់ Restart ម៉ាសីុន

មានមុខងារដទៃទៀត ដែលគេ មិនទាន់ដឹង នៅឡើយ ហើយ វិុបសាយយើង នឹងចុះផ្សាយ នៅពេល មានមុខងារថ្មីៗ ត្រូវបានគេរកឃើញ។
គួររំលឹកថា កំណែទំរង់សាកល្បង iOS 7.1 Beta នេះ អាចប្រើបានជាមួយ iPhone 4/4S/5/5C/5S, iPad 2/3/4/Air/mini/mini Retina និង iPod Touch 5th Gen ហើយវា សំរាប់តែ អ្នកអភិវឌ្ឍ តែប៉ុណ្ណោះ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook