Search

[ព័ត៌មានក្តៅ] Apple បញ្ចេញ iOS 7.0.4 … អ្នកហែកកូដថា វាមិនអីទេ ក្នុងការអាប់ដេត

ios 7.0.4
ក្រុមហ៊ុន​ Apple កាលពីថ្ងៃព្រហស្បត្តិ ម្សិលមិញនេះ បានដាក់បញ្ចេញ កំណែទំរង់ថ្មីចុងក្រោយ iOS 7.0.4 ជាសាធារណៈហើយ។ កំណែទំរង់ថ្មីនេះ ដោះស្រាយ បញ្ហាមួយចំនួន ដូចជា បញ្ហា FaceTime តេរទៅមិនចូល និងបញ្ហា តូចតាច មួយចំនួនទៀត។ ការអាប់ដេត អាចធ្វើទៅបាន តាមរយៈ OTA ដោយចូលទៅ Settings-> General-> Software Update ឬដោនឡូដពី iTunes។

iHsn0w
ហើយសំរាប់ លោកអ្នក ដែលរង់ចាំ Jailbreak នៅលើ iOS 7 គឺអាច អាប់ដេត ដោយពុំចាំបាច់កង្វល់ឡើយ ព្រោះបើតាម អ្នកហែកកូដ iH8sn0w បានប្រាប់ វាមានសុវត្ថិភាព ក្នុងការ អាប់ដេតទៅ កំណែទំរង់ថ្មីនេះ ព្រោះ 7.0.4 មិនមានកែប្រែ ប្រព័ន្ធសុវត្ថិភាពប្រព័ន្ធ នោះទេ ដូចនេះ កម្មវិធី Jailbreak ដែលចេញមក នឹងដំណើរការ នៅលើវា បាន៕

លីងដោនឡូដ iOS 7.0.4:

ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook