Search

[ព័ត៌មានក្តៅ] iH8sn0w: កម្មវិធី Jailbreak iOS 6.1.3 បានសំរេច 80% ហើយ

iH8sn0w
បើតាមការធ្វីតថ្មីៗនេះ របស់អ្នកហែកកូដ និងជាម្ចាស់របស់កម្មវិធី Jailbreak ដ៏ល្បីល្បាញ sn0wbreez លោក iH8sn0w បានធ្វីតឆ្លើយតប នឹងសំណួរ ដែលសួរគាត់ថា តើការងារ បង្កើតកម្មវិធី Untethered Jailbreak សំរាប់ ប្រព័ន្ធ iOS 6.1.3 ដល់ណាហើយ? iH8sn0w បានឆ្លើយខ្លីៗថា 80% ហើយ

ហើយ បើតាមធ្វីតឆ្លើយតប ផ្សេងៗទៀត បានបង្ហាញថា គាត់ មានគំរោងនឹងបញ្ចេញ កម្មវិធីនេះ អោយបាន មុនឆ្នាំ 2014។ ដូចនេះ យើងរង់ចាំ 1-2 ខែទៀត គឺអាចប្រើ Jailbreak បានហើយ។ គួររំលឹកផងដែរថា iH8sn0w កំពុងធ្វើការបង្កើតកម្មវិធី Jailbreak iOS 6.1.3 ចំណែក ការងារ Jailbreak iOS 7 គឺក្រុម evad3r ជាអ្នក ទទួលខុសត្រូវ៕
ប្រភព: Twitter.com/iH8sn0w




Loading...

ចូលរួមមតិតាមរយៈ Facebook