Search

[ព័ត៌មានក្តៅ] Apple ប្រកាសពី ម៉ាសីុន Macbook Pro ថ្មី Retina 13 អីុង, 15 អីុង និង ម៉ាសីុនមេ Mac Pro

Macbook Pro Retina 13
នៅក្នុងព្រឹត្តិការណ៍ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple ក៏បាន ប្រកាសពីផងដែរពី ម៉ាសីុន Macbook Pro Retina 13 អីុង, 15 អីុង និង ម៉ាសីុនមេ រាងសីុឡាំង Mac Pro។

ម៉ាសីុន Macbook Pro Retina 13 អីុង:

Macbook Pro Retina 13
ម៉ាសីុន Macbook Pro Retina 13 អីុងនេះ មានបំពាក់ដោយ អេក្រង់ភាពហ្មត់ខ្ពស់ Retina, អង្គគណនា Intel i5 Haswell Dual-core 2.5 GHz, អង្គក្រាហ្វិក Intel Iris, អង្គចងចាំ 4GB, ទំហំផ្ទុកប្រភេទ SSD 128GB, កំរាស់ស្តើងជាងមុនត្រឹម 18 ម.ម, ទម្ងន់ស្រាល 1.56 គ.ក្រ, រន្ធ Thunderbolt ចំនួន 2 និងអាចប្រើការបាន រហូត 9 ម៉ោង លើសពីមុន 2 ម៉ោង។ ក្រៅពីនេះ ម៉ាសីុនថ្មីនេះ នឹងប្រើ បន្ទៈ WiFi 802.11ac ដែលធ្វើអោយ ល្បឿនផ្ទេរប្តូរ លឿនជាង 802.11n ដល់ទៅ 3 ដង។
ចំណែកតំលៃវា គឺចាប់ផ្តើមពី $1,299 ឡើងទៅ។
 

ម៉ាសីុន Macbook Pro Retina 15 អីុង:

ចំណែក ម៉ាសីុន Macbook Pro Retina 15 អីុងវិញ នឹងបំពាក់មកជាមួយ អង្គគណនាថ្មី Intel i7 quad-core Haswell 2.0 GHz, អង្គក្រាហ្វិក Intel Crystalwell, អង្គចងចាំ 8GB, ការតភ្ជាប់ 802.11ac Wi-Fi, រន្ធ Thunderbolt ចំនួន 2 និងអាចប្រើការបាន រហូត 8 ម៉ោង។ សំរាប់ ម៉ូដែលខ្ពស់របស់វា នឹងប្រើ អង្គក្រាហ្វិកដាច់ GeForce GT 750M ជាមួយអង្គចងចាំវីដេអូ 2GB។
ចំណែកតំលៃវា គឺចាប់ផ្តើមពី $1,999 ឡើងទៅ។
 

ម៉ាសីុនមេ Mac Pro:

MacPro
ចំណែក ម៉ាសីុនមេ Mac Pro រាងសីុឡាំងថ្មី របស់ Apple វិញ នឹងមានបំពាក់មកជាមួយនូវ អង្គគណនា Intel Xeon E5 3.7Ghz, អង្គក្រាហ្វិក AMD FirePro D300 (អង្គចងចាំវីដេអូ 2GB), ថាសរឹង SSD 256GB, រន្ធ Thunderbolt ហើយអាច បង្ហាញរូបភាពដល់ទៅ 4K តាមរយៈរន្ធ HDMI 1.4។
ចំណែកតំលៃវា គឺចាប់ផ្តើមពី $2,999 ឡើងទៅ។

គួរកត់សម្គាល់ថា Apple នឹងនៅតែបន្ត លក់ ម៉ាសីុន Macbook Pro អេក្រង់ធម្មតា 13 អីុង នៅឡើយទេ តែម៉ាសីុន Macbook Pro 15 អីុង ដែលមាន ថតចាក់ឌីស នឹងលែងបន្តលក់ ទៀតហើយ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook