Search

[ព័ត៌មានក្តៅ] Apple បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X 10.9 Mavericks សំរាប់ម៉ាសីុន Mac

OS-X-Mavericks
ក្រុមហ៊ុន Apple កាលពីម្សិលមិញ បានប្រកាស និងបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ កំណែទំរង់ថ្មី OS X 10.9 Mavericks ហើយ សំរាប់ ម៉ាសីុន Macbook, Macbook Pro និង Macbook Air។ ហើយអ្វីដែលសំខាន់ គឺកំណែទំរង់ថ្មីនេះ អាចអាប់ដេត ដោយមិនគិតថ្លៃ សំរាប់ អ្នកដែលប្រើ ចាប់ពី ប្រព័ន្ធ Snow Leopard 10.6.8 ឡើងទៅ

បើតាម លោក Craig Federighi ដែលជា ប្រធានផ្នែកទន់ របស់ Apple បានអោយដឹងថា Mavericks គឺជា កំណែទំរង់ថ្មី ដ៏អស្ចារ្យ ដែលនាំមកជាមួយ មុខងារថ្មី ព្រមទាំងបច្ចេកវិទ្យា ដែលធ្វើ អោយល្បឿនកាន់តែលឿន ហើយសន្សំសំចៃថ្ម។ គាត់ បានអោយដឹងទៀតថា ចាប់បី Mavericks ឡើងទៅ កំណែទំរង់ក្រោយៗ នឹងអាច អាប់ដេត ដោយឥតគិតថ្លៃ… ហើយវា ជាការវិវត្តន៍មួយ នៅក្នុង ឧស្សាហកម្ម កុំព្យូទ័រ។ គាត់ ចង់សំដៅ ឌីដង ទៅប្រព័ន្ធ Microsoft Windows 8 ដែលលក់ក្នុងតំលៃ $199។
OS-X-MavericksOS-X-Mavericks
OS-X-MavericksOS-X-Mavericks

ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះ នឹងនាំមកជាមួយនូវ មុខងារថ្មីៗជាង 200 មុខ ដែលរួមមាន ដូចជា កម្មវិធី អានសៀវភៅ iBooks, កម្មវិធីផែនទី Maps, កម្មវិធីប្រតិទិន Calender, កម្មវិធី Safari ជាមួយនឹងមុខងារថ្មី ដែលអាច អោយលោកអ្នក ចែករំលែក លីង ទៅកាន់មិត្តភក្តិក្នុង Twitter និង LinkedIn, មុខងារ iCoud Keychain អាចចងចាំលេខសំងាត់ ដោយស្វ័យប្រវត្តិ, ទ្រទ្រង់ ការបង្ហាញរូបភាព ទៅអេក្រង់មួយទៀត, មុខងារដាស់តឿន Notification ពេលមាន សារ អីុម៉ែល Facetime ឬព័ត៌មានថ្មី ពីវិុបសាយ, ការដាក់ផ្លាកសំគាល់ Tags ទៅលើ ឯកសារ ដើម្បីងាយស្រួល រៀបចំ និងស្វែងរក ព្រមជាមួយ មុខងារថ្មី ដែលអាច ជួយសន្សំសំចៃថាមពលថ្ម ជាដើម៕
OS X 10.9 Mavericks មានទំហំដោនឡូដ 5.29 GB ហើយអាចដោនឡូដ និងអាប់ដេត ដោយឥតគិតថ្លៃពី Mac App Store: http://georiot.co/2rEH
ប្រភព: Mac App Store




Loading...

ចូលរួមមតិតាមរយៈ Facebook