Search

[ព័ត៌មានក្តៅ] Apple បញ្ចេញ iOS 7.0.2 សំរាប់កែ ចន្លោះប្រហោង លេខកូដដោះសោរអេក្រង់

iOS 7.0.2
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានបញ្ចេញ នូវប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.0.2 សំរាប់ ដោះស្រាយ ចន្លោះប្រហោង លេខកូដដោះសោរអេក្រង់ ដែល អាចអោយអ្នក ប្រើប្រាស់ ហៅទូរស័ព្ទចេញបាន បើទោះជា មិនដឹងលេខកូដដោះសោរ នេះ ក៏ដោយ។ សំរាប់ លោកអ្នក ដែលនៅលើ iOS 7.0 អាច អាប់ដេតវា ដោយចូលទៅ Settings-> General-> Software Update ហើយការ អាប់ដេតនេះ មានទំហំតូច ចាប់ពី 20MB អាស្រ័យ លើ កំណែទំរង់បច្ចុប្បន្ន របស់ម៉ាសីុន លោកអ្នក។

សំរាប់ លោកអ្នក ដែល មិនទាន់ អាប់ដេតទៅ 7.0 អាចដំឡើងវា តាម iTunes ដោយ ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក តាមលីងខាងក្រោម។ បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។ នៅកូឡោនខាងឆ្វេង ក្រោមពាក្យ DEVICES សូមចុចលើ ឈ្មោះ iPhone របស់លោកអ្នក។ ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចចុច ប៊ូតុង Restore បន្ទាប់មក រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង។ ចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open ដើម្បីដំឡើង ជាការស្រេច៕

លីងដោនឡូដ iTunes:
កម្មវិធី iTunes 11.1 (http://www.apple.com/itunes/download/)
លីងដោនឡូដ iOS 7.0.2:




Loading...

ចូលរួមមតិតាមរយៈ Facebook