Search

[ព័ត៌មាន] Apple បង្កើន កំហិតទំហំដោនឡូដកម្មវិធីនៅលើ App Store តាមរយៈ អីុនធើណែតប្រព័ន្ធទូរស័ព្ទពី 50MB ទៅ 100MB

App Store Download Limitក្រោយការដាក់បញ្ចេញ ប្រព័ន្ធ iOS 7 ក្រុមហ៊ុន Apple ក៏បានធ្វើការ កែតំរូវ ទំហំកំហិតការដោនឡូដ កម្មវិធីពី App Store តាមរយៈ បណ្តាញអីុនធើណែត ប្រព័ន្ធទូរស័ព្ទដែរ ដោយដំឡើងវា ពី 50MB ទៅកាន់ 100MB ដូចនេះ អ្នកប្រើប្រាស់ អាចដោនឡូដ កម្មវិធី ឬហ្គេមទាំងឡាយណា ដែលមានទំហំ ក្រោម 100MB តាមរយៈ អីុនធើណែត របស់ ប្រព័ន្ធបណ្តាញទូរស័ព្ទ ហើយបើធំជាង 100MB ត្រូវប្រើបណ្តាញ WiFi ទើបបាន។

ការដំឡើងនេះ ត្រូវបានគេ ប៉ាន់ស្មានថា ដោយសារតែ ការប្រើនូវប្រព័ន្ធ 64 bit ថ្មី នៅលើ iOS 7 ដែលធ្វើអោយ ទំហំកម្មវិធី ឬហ្គេម នឹងមានការកើនឡើង ព្រោះត្រូវវេចខ្ចប់ ទាំងឯកសារទំរង់ 32 bit សំរាប់កំណែទំរង់ iOS ចាស់ៗ (ios 6 ឬទាបជាងនេះ) និងឯកសារទំរង់ 64 bit (សំរាប់ iOS 7)៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook