Search

[ព័ត៌មានក្តៅ] Apple បានបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ជាសាធារណៈហើយ

iOS 7
ថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 សំរាប់ iPhone 4/4s/5, iPad 2/3/4/mini និង iPod Touch 5th Generation ជាសាធារណៈហើយ ព្រមជាមួយ កម្មវិធី iTunes 11.1 សំរាប់ដំឡើងវា។

ចំណែកមុខងារថ្មីៗ ដែលមកជាមួយ iOS 7 មានដូចជា:
– មុខងារ AirDrop (ដែលអនុញ្ញាតិអោយ លោកអ្នក ផ្ទេរប្តូរឯកសាររវាងគ្នា តាមរយៈ WiFi)
– មុខងារ Control Center អូសពីក្រោមអេក្រង់ឡើងលើ (អាចអោយអ្នក បិទបើកការតភ្ជាប់ ដូចជា Airplane Mode, WiFi, Bluetooth, ពន្លឺ និងពិល ជាដើម)
– ថតឯកសារ អាចដាក់កម្មវិធីបានច្រើនជាងមុន
– ប្រព័ន្ធដាក់តឿន Notification Center និង Control Center អាចប្រើបានពី អេក្រង់ចាក់សោរ
– កំណែទំរង់ថ្មីនៃ កម្មវិធី Safari
– កម្មវិធីថតរូប ដែលមានមុខងារ ដាក់អេហ្វិករូបភាព
– រូបភាព ត្រូវបានរៀបចំ ជាក្រុម ដោយផ្អែកលើ ពេលវេលា និងទីតាំង ដែលវា ត្រូវបានថត
– កម្មវិធី Find My iPhone ទាមទារអោយលោកអ្នក វាយ គណនី Apple ID មុននឹងអាច ចាក់សោរអេក្រង់ និង លុបទិន្នន័យ ពីចម្ងាយ
– មុខងារ មើលពេលយប់ ‘Night Mode’ នៅក្នុងកម្មវិធីផែនទី Maps សំរាប់សំរួល ពេលមើលផែនទី នៅទីងងឹត
– មុខងារ FaceTime នឹងមានសម្លេង គុណភាពខ្ពស់
– មុខងារ បិទលេខ នៅក្នុង កម្មវិធីទូរស័ព្ទ Phone, សារ Messsage និង FaceTime
– ការទ្រទ្រង់ភាសាចិន កាន់តែទូលាយឡើង រួមមាន វចនានុក្រម ចិន-អង់គ្លេស និងការវាយអក្សរ តាមរយៈការសរសេរដៃ (គូសអក្សរលើអេក្រង់)
– ទ្រទ្រង់ ការប្រើប្រាស់ក្នុងរថយន្ត

ដោនឡូដកម្មវិធី iTunes:

កម្មវិធី iTunes 11.1 (http://www.apple.com/itunes/download/)

លោកអ្នក អាចដោនឡូដ ឯកសារដំឡើង iOS 7 ពីទីនេះ:




Loading...

ចូលរួមមតិតាមរយៈ Facebook