Search

[ព័ត៌មានក្តៅ] Apple ប្រកាសពី iPhone 5S/5C និងថ្ងៃបញ្ចេញ iOS 7

iphone5s
ដូចដែលបានរំពឹងទុក ក្រុមហ៊ុន Apple កាលពីម្សិលមិញ បានប្រកាសជា ផ្លូវការហើយ នូវ iPhone ម៉ូដែលថ្មីពីរ គឺ iPhone 5C និង iPhone 5S។

iPhone 5S

ដូចនឹង ព័ត៌មានលេចលឺកន្លងមក iPhone 5S នឹងមកជាមួយ សម្បក 3 ពណ៌គឺ ខ្មៅប្រផេះ ប្រាក់ និងពណ៌មាស។ ម៉ូដែល 5S នេះ ត្រូវបានចាត់ទុកថា ជា ស្មាតហ្វូនថ្នាក់ខ្ពស់ ហើយមាន ការផ្លាស់ប្តូរគ្រឿងក្នុងខ្លាំងជាង ម៉ូដែល iPhone 5 ឆ្នាំទៅ រួមមាន:

iphone-5s
បន្ទៈឈីបថ្មី A7 ស្ថាបត្យកម្ម 64-bit ដែលធ្វើអោយវា អាចដំណើរការកាន់តែលឿនឡើង
កាម៉េរា 8MP ជាមួយនឹង សិុនស័រប្រមូលពន្លឺ f/2.2 ថ្មី ដែលធំជាងមុន 15% ហើយមានភ្ជាប់មកជាមួយនឹងភ្លើង Flash មួយគូរ ព្រមជាមួយមុខងារជំនួយការថត រួមមាន ការថតច្រើនប៉ុស្តិជាប់ៗគ្នា និងកម្មវិធី 28-megapixel panorama creator ជាដើម
– មុខងារ ស្កែនក្រយៅដៃ នៅលើ ប៊ូតុង Home ឈ្មោះថា “Touch ID” ដែលអាចប្រើ ស្កែនក្រយៅម្រាមដៃ ដើម្បី បើកសោរអេក្រង់ និងមុខងារ សុវត្ថិភាព ទិន្នន័យ ផ្សេងៗទៀត ដូចជា ការផ្ទៀងផ្ទាត់មុននឹងទិញ ឬទូទាត់ ការចំណាយអនឡាញ ជាដើម
iPhone 5S មានតំលៃ ប្រមាណ $199 (ម៉ូដែល 16GB) សំរាប់កុងត្រា 2 ឆ្នាំ ហើយបើលក់ មិនជាប់កុងត្រា (ទិញដាច់) គឺប្រមាណ $649។ iPhone 5S នឹងចាប់ផ្តើម ដាក់លក់ នាថ្ងៃទី 20 ខែកញ្ញា ខាងមុខនេះ។
 

iPhone 5C

iphone5c
iPhone 5C ត្រូវបានគេ ចាត់ទុកថា ជាម៉ូដែលថ្នាក់មធ្យម ដែល Apple ផលិតឡើង សំរាប់ទីផ្សារថ្នាក់មធ្យម ដូចជា ប្រទេសចិន ជាដើម។ 5C មានមក ជាមួយនឹង សម្បកច្រើនពណ៌ ដែលធ្វើពី ជ័រ Polycarbonate រួមមាន ពណ៌បៃតង ស ខៀវ ក្រហម និងលឿង។ ម៉ូដែលនេះ មានលក្ខណៈសម្បត្តិ ដូច iPhone 5 ចាស់ដែរ រួមមាន: បន្ទៈឈីប A6 និង កាម៉េរា 8MP ជាដើម។
iPhone 5C មានតំលៃ ប្រមាណ $99 (ម៉ូដែល 16GB) សំរាប់កុងត្រា 2 ឆ្នាំ ហើយបើលក់ មិនជាប់កុងត្រា (ទិញដាច់) គឺប្រមាណ $549។ តំលៃវា ថោកជាង 5S តែ $100 ប៉ុណ្ណោះ។ អតិថិជន អាចចាប់ផ្តើម កម៉្មង់ទិញ 5C ចាប់ពីថ្ងៃទី 13 ខែកញ្ញានេះ ហើយអាចនឹង ទទួលវា ក្នុងដៃនាថ្ងៃទី 20 ខែកញ្ញា។
 

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7

ios 7
សំរាប់ iOS 7 វិញ ពេលនេះ Apple បានបញ្ចេញ កំណែទំរង់មាស (GM) ហើយ សំរាប់អ្នកអភិវឌ្ឍ ហើយសំរាប់ កំណែទំរង់ជាសាធារណៈ នឹងចេញមក នាថ្ងៃ ទី 18 ខែកញ្ញា ខាងមុខនេះ។ iOS 7 អាចដំឡើងបាន នៅលើ iPhone 4/4S/5, iPad mini, iPad 2/3/4 និង iPod Touch 5th Generation ហើយ សំរាប់ iPhone 5S/5C នឹងមកជាមួយជាស្រេចនូវ ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះ៕
ប្រភព: TheVerge




Loading...

ចូលរួមមតិតាមរយៈ Facebook