Search

[ព័ត៌មាន] Jony Ive បង្កើត កាសស្តាប់ត្រចៀក EarPods ស្រោបមាស ដាក់ដេញថ្លៃ មូលនិធិ ប្រយុទ្ធប្រឆាំងនឹង មេរោគអេដស៍

EarPods-Goldនាយករង Apple ផ្នែករចនាម៉ូដ លោក Jony Ive បានចាប់ដៃ ជាមួយ អ្នករចនាម៉ូដឧស្សាហកម្ម Marc Newson ដែលជា មិត្តភក្តិរបស់ខ្លួន និង ក្រុមការងារ ផលិតផល ក្រហម របស់វង់តន្ត្រី U2 បង្កើត នូវផលិតផលដែលមាន លក្ខណៈពិសេស មានតែមួយ សំរាប់យកទៅ ដេញថ្លៃ ដើម្បីប្រមូលថវិការ ចូល មូលនិធិ ប្រឆាំងទប់ស្កាត់ មេរោគ អេដស៍ របេង និងគ្រុនចាញ់។ ក្នុងចំណោម ផលិតផលសរុប 40 មុខ ដែលយកមកដេញថ្លៃ មានតែ កាសស្តាប់ ត្រចៀក Apple EarPods មួយគូរ ស្រោមមាស 18 ការាត់ ប៉ុណ្ណោះ ដែលរចនាម៉ូដឡើង ដោយ Jony Ive និង Newson។

គួររំលឹកថា ក្រុមហ៊ុន Apple និងវង់តន្ត្រី Bono មានប្រវត្តិសហការណ៍គ្នា ជាយូរមកហើយ តាំងពីឆ្នាំ 2006 មកម៉្លេះ ដោយបង្កើតនូវ ផលិតផល iPod និង ឧបករណ៍បន្ទាប់បន្សំ ពណ៌ក្រហម (Product Red) ដោយ Apple នឹងផ្តល់ប្រាក់ចំណេញ 50% ដែលបាន ពីការលក់ផលិតផល ក្រហម ទាំងនេះ ទៅអោយ មូលនិធិប្រយុទ្ធប្រឆាំងនឹង មេរោគអេដស៍ ដែលដឹកនាំដោយ ប្រធានក្រុម U2 លោក Bono៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook