Search

[ព័ត៌មានក្តៅ] winocm បានសំរេចក្នុងការ Jailbreak iPhone 5 ដើរលើ iOS 6.1.4 ហើយ

ios-6-1-4-jailbreak-by-winocmប៉ុន្មានអាទិត្យមុន អ្នកហែកកូដ ដ៏ល្បីល្បាញ winocm បានធ្វីត និងបង្ហាញពី ម៉ាសីុន iPhone 4s ដើរលើ ប្រព័ន្ធ iOS 6.1.3 របស់គាត់ ដែលបាន Jailbreak និង ដំឡើង Cydia បានសំរេច។ ឥឡូវនេះ គាត់ បានប្រកាសថា គាត់បាន សំរេច ក្នុងការ Jailbreak iOS 6.1.4 នៅលើ iPhone 5 របស់គាត់ហើយ។ បើតាមរូបភាព បានបង្ហាញថា គាត់បាន Jailbreak iPhone 5 ទាំងនៅលើ បណ្តាញ GSM (AT&T) និង CDMA (Verizon) របស់ អាមេរិក។

iPhone 5 jailbreak-ios-6-1-4

គាត់ មិនបាន បង្ហើបទេថា តើ កម្មវិធី Jailbreak របស់គាត់ អាច Jailbreak ម៉ាសីុនណាខ្លះ? តែបើតាមដឹង វាប្រាកដជា អាចប្រើការបាននៅលើ iPhone 4s/5 ដែលដើរ ដោយ iOS 6.1.3 និង 6.1.4 ព្រោះ កំណែទំរង់ទាំងពីរនេះ មិនសូវខុសគ្នា ប៉ុន្មានទេ។ ការបញ្ចេញ កម្មវិធីនេះ ជាសាធារណៈ អាចនឹងត្រូវរង់ចាំ រហូត iOS 7 ចេញមកជា សាធារណៈ៕
ប្រភព: twitter.com/winocm




Loading...

ចូលរួមមតិតាមរយៈ Facebook