Search

[ព័ត៌មាន] Activision បានដាក់បញ្ចេញហ្គេម Call Of Duty Strike Team នៅលើ App Store ហើយ

Call Of Duty Strike Teamក្រុមហ៊ុន Activision ដែលជា ម្ចាស់របស់ ហ្គេម Call Of Duty ដ៏ល្បីនៅលើ PC, Xbox, Nintendo និង PS3 ឥឡូវនេះ បានបញ្ចេញ ហ្គេមមួយនេះ នៅលើ iPhone និង iPad ហើយ។ ហ្គេមនេះ មានឈ្មោះថា “Call Of Duty Strike Team” ហើយរៀបរាប់ អំពីការវាយប្រហារ មកលើ សហរដ្ឋអាមេរិក។ ចំណែក លោកអ្នក មានតួនាទី ដឹកនាំ ក្រុមប្រតិបត្តិការណ៍ពិសេស ស្វែងរក មេខ្លោង ក្នុងការវាយប្រហារនេះ។

ហ្គេមនេះ មានដាក់លក់នៅលើ App Store ក្នុងតំលៃ $6.99 ហើយមានទំហំដោនឡូដ 1.3GB និងអាចលេងបាន តែនៅលើ iPhone 4S/5, iPad 2/3/4/mini និង iPod Touch 5th Generation ដែលដើរលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6.0 ឡើង៕

ប្រភព: App Store




Loading...

ចូលរួមមតិតាមរយៈ Facebook