Search

[ព័ត៌មាន] Apple បង្ហាញសេវាថ្មី ស្តាប់ចំរៀងអនឡាញ iTunes Radio ក្នុង iOS 7

iTunes-Radio
សេវា iRadio ដែលបានលេចលឺ ជាយូរមកហើយនោះ ឥឡូវ ត្រូវបាន Apple ប្រកាសហើយ កាលពី ព្រឹត្តិការណ៍បង្ហាញពី ប្រព័ន្ធ iOS 7។ វាមានឈ្មោះ ជាផ្លូវការ ថា ‘iTunes Radio’ ហើយនឹង មកជាមួយស្រេច នៅពេល iOS 7 ចេញជា សាធារណៈ នាខែ កញ្ញា ខាងមុខនេះ។ វា ត្រូវបានបង្កប់ ជាមឺនុយមួយ ក្នុងកម្មវិធី Music របស់ ប្រព័ន្ធ iOS 7។

សេវានេះ គឺជា សេវាស្តាប់ចំរៀងអនឡាញ ដែលមានលក្ខណៈ ស្រដៀងទៅនឹង សេវា Pandora ដែរ។ អ្នកប្រើប្រាស់ អាចបន្ថែម ប៉ុស្តិិវិទ្យុថ្មីៗ តាមរយៈ ការរាវរក ឈ្មោះអ្នកចំរៀង ឬចំណងជើង បទចំរៀង ហើយបទចំរៀងក្នុងវិទ្យុនេះ អាចទិញបានតាមក្រោយ តាមរយៈ ហាង iTunes Store។
ចំពោះ អ្នកប្រើសេវា iTunes Match ដែលមានតំលៃជាវ $24.99 ក្នុងមួយឆ្នាំវិញ អាចស្តាប់ចំរៀង ពី iTunes Radio ដោយមិនមាន ការរំខាន ពីផ្ទាំងពាណីជ្ជកម្ម iAd ឡើយ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook