Search

[ព័ត៌មានក្តៅ] Apple បង្ហាញកំណែទំរង់ថ្មីនៃប្រព័ន្ធប្រតិបត្តិការណ៍ iOS 7

iOS 7
ក្រុមហ៊ុន Apple កាលពីម្សិលមិញ បានដាក់បង្ហាញនូវ កំណែទំរង់ថ្មី ចុងក្រោយបំផុត នៃប្រព័ន្ធ ប្រតិបត្តិការណ៍ សំរាប់ iPhone, iPod Touch និង iPad របស់ខ្លួន គឺ iOS 7 ដោយលើកឡើងថា នេះ គឺជា ការផ្លាស់ប្តូរ ដ៏ធំមួយ នៃប្រព័ន្ធប្រតិបត្តិការណ៍នេះ ចាប់តាំងពីវា ចេញមុខដំបូងមក ជាមួយ iPhone ទីមួយ របស់ខ្លួន។ អ្វីៗទាំងអស់ ហាក់មាន មុខម៉ាត់ថ្មី ជាមួយ iOS 7 ដែលរួមមាន ការផ្លាស់ប្តូរ ពុម្ពអក្សរថ្មី និង អាយខនសំប៉ែត ហើយមានពណ៌ច្រើន… ដែលនេះ គឺជា ស្នាដៃ សំរិតសំរាំង ដោយ កំពូលអ្នករចនាម៉ូដ Jony Ive និងប្រធានក្រុមវិស្វករ លោក Craig Federighi។

iOS 7
ចំណែកមុខងារថ្មីៗ ដែលមកជាមួយ iOS 7 មានដូចជា:
– មុខងារ AirDrop (ដែលអនុញ្ញាតិអោយ លោកអ្នក ផ្ទេរប្តូរឯកសាររវាងគ្នា តាមរយៈ WiFi)
– មុខងារ Control Center (អាចអោយអ្នក បិទបើកការតភ្ជាប់ ដូចជា Airplane Mode, WiFi, Bluetooth, ពន្លឺ និងពិល ជាដើម)
– ថតឯកសារ អាចដាក់កម្មវិធីបានច្រើនជាងមុន
– ប្រព័ន្ធដាក់តឿន Notification Center និង Control Center អាចប្រើបានពី អេក្រង់ចាក់សោរ
– កំណែទំរង់ថ្មីនៃ កម្មវិធី Safari
– កម្មវិធីថតរូប ដែលមានមុខងារ ដាក់អេហ្វិករូបភាព
– រូបភាព ត្រូវបានរៀបចំ ជាក្រុម ដោយផ្អែកលើ ពេលវេលា និងទីតាំង ដែលវា ត្រូវបានថត
– កម្មវិធី Find My iPhone ទាមទារអោយលោកអ្នក វាយ គណនី Apple ID មុននឹងអាច ចាក់សោរអេក្រង់ និង លុបទិន្នន័យ ពីចម្ងាយ
– មុខងារ មើលពេលយប់ ‘Night Mode’ នៅក្នុងកម្មវិធីផែនទី Maps សំរាប់សំរួល ពេលមើលផែនទី នៅទីងងឹត
– មុខងារ FaceTime នឹងមានសម្លេង គុណភាពខ្ពស់
– មុខងារ បិទលេខ នៅក្នុង កម្មវិធីទូរស័ព្ទ Phone, សារ Messsage និង FaceTime
– ការទ្រទ្រង់ភាសាចិន កាន់តែទូលាយឡើង រួមមាន វចនានុក្រម ចិន-អង់គ្លេស និងការវាយអក្សរ តាមរយៈការសរសេរដៃ (គូសអក្សរលើអេក្រង់)
– ទ្រទ្រង់ ការប្រើប្រាស់ក្នុងរថយន្ត

iOS 7 Device Supports

iOS 7 នឹងមកដល់ នាអំឡុងខែ កញ្ញា ខាងមុខនេះ ហើយអាចប្រើបាន តែជាមួយ iPhone 4/5, iPod Touch ជំនាន់ទី 5 និង iPad 2/3/4/Mini ប៉ុណ្ណោះ។ 3GS និង iPad 1 មិនត្រូវបាន ទ្រទ្រង់នោះទេ ហើយចំណែក ភាសាខ្មែរ ក៏មិនមានមកស្រាប់ ជាមួយប្រព័ន្ធដែរ

មើលវីដេអូពីការណែនាំ iOS 7:

ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook