Search

[ព័ត៌មាន] Google សំរេចបានក្នុងការទិញយក Waze ក្នុងតំលៃ $1.3 ពាន់លានដុល្លារ

waze
ការតថ្លៃទិញ ក្រុមហ៊ុនផែនទីទំនាក់ទំនងសង្គម Waze ដោយក្រុមហ៊ុនល្បីៗ រួមមាន Google, Facebook និង Apple ផងដែរ ឥឡូវ បានបញ្ចប់ហើយ ហើយអ្នក ដែលតថ្លៃបាន គឺក្រុមហ៊ុន Google ក្នុងតំលៃ $1.3 ពាន់លានដុល្លារ។ បើតាមប្រភពពី សារព័ត៌មាន អីុស្រាអែល Ha’aretz បានអោយដឹងថា ក្រុមហ៊ុន Google បានយល់ព្រម នឹងមិនដេញចេញ បុគ្គលិក ក្រុមហ៊ុន Waze ដែលមានទីតាំងនៅ ប្រទេស អីុស្រាអែល នោះទេ ហើយនឹង ផ្តល់លទ្ធភាព អោយក្រុមហ៊ុនមួយនេះ បន្តការអភិវឌ្ឍ របស់ខ្លួន យ៉ាងតិចណាស់ ក៏ 3 ឆ្នាំទៀតដែរ។

ប្រភពបាន បន្តទៀតថា នាយកប្រតិបត្តិ Waze លោក Noam Bardin នឹងនៅតែ គ្រប់គ្រង Waze ហើយ Waze នឹងនៅតែ រក្សាអត្តសញ្ញាណរបស់ខ្លួន ដោយមិនចាំបាច់ បញ្ចូលទៅក្នុង Google នោះទេ។
ប្រភព: Ha’aretz




Loading...

ចូលរួមមតិតាមរយៈ Facebook