Search

[ព័ត៌មាន] ទូរស័ព្ទ ឆាប់អស់ថ្មជាងមុន? ជនសង្ស័យប្រហែលជា កម្មវិធី Facebook

Facebook-Battery-Drain-Editionបើតាមរបាយការណ៍ពី CultOfMac កាលពីពេលថ្មីនេះ បានអោយដឹងថា កំណែទំរង់ចុងក្រោយនៃ កម្មវិធី Facebook សំរាប់ប្រព័ន្ធ iOS ប្រហែលជា ជនសង្ស័យចម្បង ក្នុងការធ្វើអោយ ឧបករណ៍ iPhone, iPod Touch និង iPad របស់លោកអ្នក ឆាប់អស់ថ្ម ព្រោះបើតាម ការតេស្តរបស់ អ្នកអភិវឌ្ឍកម្មវិធី iOS ម្នាក់ ដោយប្រើកម្មវិធី Instruments បានរកឃើញថា កម្មវិធី Facebook មាន Process អង្គគណនាច្រើន ដែលនេះជា កត្តាមួយ នាំអោយ ឆាប់អស់ថ្ម។

គាត់ ក៏បាន សាកល្បង តេស្ត កម្មវិធីជជែកកំសាន្ត Facebook Messager ដែរ ហើយបានរកឃើញ លទ្ធផលដូចគ្នា។ ការរកឃើញនេះ ត្រូវបានគេ សន្និដ្ឋានថា បើទោះជា អ្នក បិទកម្មវិធី Facebook ទៅ Background ក៏ដោយ តែវា នៅតែ ដំណើរការ CPU ដដែល ដោយវា រង់ចាំស្តាប់ សារថ្មីៗ។ ដូចនេះ បើអ្នក សង្កេតឃើញថា ទូរស័ព្ទ របស់អ្នក ឆាប់អស់ថ្មជាងមុន សូមសាកល្បង បិទកម្មវិធី Facebook លមើល ដោយ ចុចប៊ូតុង Home ពីរដង រួចចុចអោយយូរលើ អាយខន កម្មវិធី Facebook បន្ទាប់មក ចុចលើ សញ្ញា – ដើម្បីបិទវា ពី Background Task៕
Facebook CPU Usage
ប្រភព: CultOfMac




Loading...

ចូលរួមមតិតាមរយៈ Facebook