Search

[ព័ត៌មាន] គូរប្រកួតប្រជែងថ្មីរបស់ Siri: Watson របស់ IBM នឹងមកដល់ឆាប់ៗនេះ

IBM Watson
អ្នកធ្លាប់បានលឺហើយអំពី គូរប្រកួតប្រជែង របស់ កម្មវិធីជំនួយការសម្លេង Siri របស់ Apple ដែលរួមមាន Google Now, Samsung S Voice និង LG Quick Voice… ឥឡូវនេះ វានឹងមិនមែនជា ការប្លែកទេ បើសិនជា យើងប្រាប់ថា នឹងមានគូរប្រកួតប្រជែងថ្មីមួយទៀត ឈ្មោះ Watson ដែលជា ស្នាដៃរបស់ ក្រុមហ៊ុន IBM។ IBM បានអោយដឹងថា ខ្លួន នឹងចាប់ដៃគូរ ជាមួយ ក្រុមហ៊ុនធំៗ ដែលរួមមាន ANZ Bank, Nielsen, Celcom, IHS និង Royal Bank of Canada ដើម្បីបំរើសេវាកម្ម ដល់ក្រុមហ៊ុនទាំងនោះ។

អ្នកប្រើប្រាស់ អាចប្រើមុខងារ ‘Ask Watson’ តាមរយៈ កម្មវិធីជជែកកំសាន្ត, អីុម៉ែល, កម្មវិធីស្មាតហ្វូន, សារជាអក្សរ និង មុខងារ បញ្ជារប្រើដោយសម្លេង៕
ប្រភព: Forbes




Loading...

ចូលរួមមតិតាមរយៈ Facebook