Search

[ព័ត៌មាន] Apple ត្រូវបានគេរកឃើញថា បានគេចការបង់ពន្ធ រាប់ពាន់លានដុល្លារ

Appleក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ ត្រូវបាន គណៈកម្មាធិការរបស់សភា អាមេរិកាំង រកឃើញថា បានគេចការបង់ពន្ធ រាប់ពាន់លានដុល្លារ… នេះបើតាម របាយការណ៍ពី The New York Times។ ការគេចការបង់ពន្ធនេះ កើតឡើង ដោយសារតែ មានក្រុមហ៊ុនសាខាខ្លះ របស់ Apple ដែលមានទីតាំង នៅតាមប្រទេសមួយចំនួន បានទទួលសិទ្ធិពិសេស ដោយមិនចាំបាច់ បង់ពន្ធ ឬប្រកាសពន្ធ នោះទេ។ គណៈកម្មាធិការរបស់សភា អាមេរិក បានរកឃើញថា Apple បានគេចវេស លុយប្រមាណ $74 ពាន់លានដុល្លារ មិនព្រម ប្រកាសពន្ធដល់ អង្គភាពពន្ធដារអាមេរិក IRS រវាងឆ្នាំ 2009 ដល់ 2012។

ប៉ុន្តែ គណៈកម្មាធិការនេះ មិនបាន ចោទប្រកាន់ ដាក់ទោសពៃ ដល់ Apple នោះទេ។ ចំណែក Apple វិញ បានបោះផ្សាយ នូវអត្ថបទទាំងមូល នៃការសើុបអង្កេតនេះ ហើយបើតាម Tim Cook ប្រាប់ដល់ កាសែត Washington Post កាលពី អាទិត្យមុន បានអោយដឹងថា Apple កំពុងផ្តោត ក្នុងការបង្កើត ការងារ នៅអាមេរិក ហើយទំនងនឹង យល់ព្រមបង់ពន្ធ $7 ពាន់លានដុល្លារ សំរាប់ឆ្នាំ 2013 នេះ៕
ប្រភព: TAUW




Loading...

ចូលរួមមតិតាមរយៈ Facebook