Search

[ព័ត៌មានក្តៅ] ក្រុមហ៊ុន Yahoo ទិញយក Tumblr ក្នុងតំលៃ $1.1 ពាន់លានដុល្លារ

tumblr
ក្រុមហ៊ុន Yahoo កាលពីម្សិលមិញ បានប្រកាសថា ខ្លួន បានសំរេច ក្នុងការទិញយក ក្រុមហ៊ុន Tumblr ក្នុងតំលៃ $1.1 ពាន់លានដុល្លារហើយ។ Yahoo បានអោយដឹងថា Tumblr គឺជា ក្រុមហ៊ុនផ្តល់សេវាប៉្លកផ្ទាល់ខ្លួន និងជាបណ្តាញទំនាក់ទំនងសង្គម ដែលមានការពេញនិយម ក្នុងចំណោមយុវវ័យ ព្រមទាំងមានជំហររឹងមុាំ នៅលើ ប្រព័ន្ធ iOS និង Android។

ក្រុមហ៊ុន Yahoo គឺជា ក្រុមហ៊ុនបណ្តាញទិន្នន័យ ដ៏ធំលើលោក… ចំណែក Tumblr គឺជា បណ្តាញទំនាក់ទំនងសង្គម ដែលមានការរីកធំធាត់លឿនបំផុត។ ក្រុមហ៊ុនទាំងពីរ មានផ្លាកសញ្ញាខ្លាំង ហើយមានគោលដៅរួម គឺអ្នកប្រើប្រាស់, ការរចនាម៉ូដ និងការបង្កើត ការភ្ញាក់ផ្អើល និងការជំរុញទឹកចិត្ត ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុនទាំងពីរ មានលក្ខណៈស្រដៀងគ្នាច្រើន ហើយដំណាលគ្នានោះ ក៏អាចជួយបំពេញនូវកង្វះខាតគ្នា ទៅវិញទៅមក“… នេះបើតាម សំដីរបស់ នាយកប្រតិបត្តិ Yahoo នាង Marissa Mayer។

david-karp

គួររំលឹកថា Tumblr គឺជា សេវាប៉្លកផ្ទាល់ខ្លួន ដែលបង្កើតឡើង ក្នុងឆ្នាំ 2007 ដោយ លោក David Karp ដែលកាលនោះ លោកទើបតែ មានអាយុប្រមាណ 20 ឆ្នាំ ប៉ុណ្ណោះ។ បច្ចុប្បន្ន Tumblr មានអ្នកចូលទស្សនាជាង 300 លាននាក់ ជារៀងរាល់ខែ ហើយមានការ បង្កើតគណនីថ្មី 120 ពាន់នាក់ ជារៀងរាល់ថ្ងៃ និងមានការ ផ្ញើអត្ថបទ និងសារ ជាង 900 សារ ក្នុងមួយវិនាទី។ ការទិញយកនេះ គឺជា ជំហានក៏ប្រថុយប្រថានមួយ របស់ Marissa Mayer ក្រោយពេលនាង មកកាន់កាប់ Yahoo បានមួយឆ្នាំ និង ព្យាយាមកែប្រែ មុខម៉ាត់ថ្មី អោយ Yahoo ហើយអ្នកប្រើប្រាស់ សង្ឃឹមថា Yahoo នឹងមិនធ្វើអោយ Tumblr រញ៉េរញ៉ៃ ដូច Flickr នោះទេ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook