Search

[ព័ត៌មាន] ហាងទំនិញ Apple App Store មានការដោនឡូដ 50 ពាន់លានកម្មវិធីហើយ ខណៈដែល Play Store របស់ Google តាមពីក្រោយ 48 ពាន់លានដោនឡូដ

50billionapps
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានអោយដឹងថា ហាងទំនិញ App Store របស់ខ្លួន បានបង្កើតនូវ កំណត់ត្រាថ្មីមួយ គឺមានការដោនឡូដ កម្មវិធី និងហ្គេម ដល់ទៅ 50 ពាន់លានកម្មវិធីហើយ ហើយសំរាប់ អ្នកដែលបានដោនឡូដកម្មវិធី លេខរៀងទី 50 ពាន់លាននេះ គឺបានទៅលើ កម្លោះ អាយុ 21 ឆ្នាំ Brandon Ashmore មកពី រដ្ឋ Ohio ជាមួយនឹង កាដូលុយក្នុងគណនីចំនួន $10,000 សំរាប់ទិញ អីវ៉ាន់ ក្នុងហាងទំនិញ Apple។

brandon-ashmore
ខណៈដំណាលគ្នានោះដែរ ងាកមកហាងទំនិញ Google Play Store របស់ប្រព័ន្ធ Android ក៏មិនអន់ដែរ ដោយ Google បានអោយដឹង កាលពីព្រឹត្តិការណ៍ Google I/O keynote កន្លងទៅថា Play Store ឥឡូវ មានការដោនឡូដកម្មវិធីដល់ទៅ 48 ពាន់លានកម្មវិធីហើយ បើទោះជា ចេញក្រោយ App Store របស់ Apple ក៏ដោយ។ សំរាប់លោកអ្នក ដែលឆ្ងល់ថា តើគេ រាប់ចំនួនដោនឡូដ យ៉ាងម៉េច… បើតាមក្រុមហ៊ុនទាំងពីរ បានអោយដឹងថា គេរាប់តាមរយៈ អ្នកប្រើប្រាស់ ដោយអ្នកប្រើប្រាស់ម្នាក់ បើទោះជា គាត់ដោនឡូដថ្មី ឬអាប់ដេត កម្មវិធី ឬហ្គេមមួយ ក៏គេរាប់ថា “មួយដោនឡូដ” ដែរ ហើយបើទោះជា គាត់ ដោនឡូដ ដោយប្រើ ឧបករណ៏ផ្សេង ដូចជា នៅលើ iPod, iPad ឬ iPhone របស់គាត់ផ្សេងទៀត ក៏គេនៅតែរាប់ថា “មួយដោនឡូដ”។ ចំណែកកម្មវិធី ដែលមានភ្ជាប់មកជាស្រេច ក្នុងម៉ាសីុន (Pre-Installed App) មិនត្រូវបានគេ រាប់នោះទេ៕
ប្រភព: TUAW




Loading...

ចូលរួមមតិតាមរយៈ Facebook