Search

[ព័ត៌មាន] មានការរំពឹងថា Apple នឹងបង្កើត ‘iPad mini’ តំលៃមធ្យម

iPad mini
ខណៈដែល កំពុងមានការទាមទារអោយ Apple ផលិត iPhone តំលៃមធ្យម ឥឡូវនេះ មានការទាមទារ អោយមាន ការបង្កើត iPad mini តំលៃមធ្យម មួយទៀតហើយ។ បើតាម អ្នកវិភាគ Ming-Chi Kuo របស់ KGI Securities បានរំពឹងថា Apple នឹងបង្កើត iPad mini តំលៃមធ្យម ដើម្បី ការពារខ្លួន ពីការវាយលុយ ថេបប៉្លេតតំលៃថោក របស់ Android និងដើម្បី ស្រូបយក ប្រាក់ចំណូល បន្ថែម ព្រោះថា ផលិតផលចល័ត Apple បច្ចុប្បន្ន កំពុងតែប្រកួតប្រជែង នៅលើចំណែកទីផ្សារ ផលិតផលថ្នាក់ខ្ពស់ ប៉ុណ្ណោះ។

Kuo បានណែនាំថា Apple អាចផលិតវា (iPad mini) បាន ដោយកាត់បន្ថយ ថ្លៃចំណាយដើម ដូចជា បន្ថយទំហំផ្ទុកទៅ 8GB និងដកកាម៉េរាថតរូបខាងក្រោយចេញ។ ការកែកុនបន្ទៈឈីប A5 ថ្មី ក៏អាចជួយ អោយក្រុមហ៊ុននេះ បន្ថយតំលៃផលិតផល បានដែរ ហើយ Apple អាចលក់វា ក្នុងតំលៃរវាង $199-$249 ដែរ។
Steve Jobs ធ្លាប់និយាយថា Apple មិនចេះ ផលិត ផលិតផល ដែលមានតំលៃថោកក្រោម $500 ដែលមិនមែន ផលិតផលសំរាមនោះទេ ហើយគាត់ តែងតែ បដិសេធ យោបល់ ក្នុងការ ផលិតឧបករណ៍ចល័ត សំរាប់ទីផ្សារផលិតថ្នាក់ថោក និងមធ្យម។ តើ Apple ជំនាន់ថ្មី ដែលដឹកនាំដោយ Tim Cook អាចនឹងផ្លាស់ប្តូរ ទស្សនៈនេះ ដែរ ឬទេ?




Loading...

ចូលរួមមតិតាមរយៈ Facebook