Search

[ព័ត៌មាន] ប៉ាតង់ថ្មីរបស់ Apple អាចអោយអ្នក បើកប្រើកម្មវិធី iOS ដោយផ្ទាល់ពី អេក្រង់ចាក់សោរ

Apple New SlidetoUnlock Feature
កម្មវិធីកែកុនប្រព័ន្ធទាក់ទងនឹង អេក្រង់ចាក់សោរ ដូចជា LockInfo ដែលអាច អោយអ្នកប្រើប្រាស់ មើលព័ត៌មានបន្ថែម ដូចជា អីុម៉ែល ប្រតិទិន សារ និងអាកាសធាតុ គឺពេញនិយមខ្លាំងណាស់ សំរាប់ អ្នកប្រើប្រាស់ iPhone/iPad ដែល Jailbreak រួច។ ហើយការនិយមនេះ មិនមែន Apple មិនដឹងនោះទេ។ បើតាម ប៉ាតង់ថ្មីមួយ ដែលស្នើរដោយ Apple កាលពីពេលថ្មីៗនេះ បានបង្ហាញថា Apple នឹងបំពាក់ មុខងារថ្មីមួយ នៅលើ ឧបករណ៍ iOS ក្រោយៗ ដោយអាច អោយអ្នកប្រើប្រាស់ បើកប្រើ កម្មវិធីសំខាន់ៗមួយចំនួន ដោយផ្ទាល់ នៅលើ អេក្រង់ចាក់សោរ។

LockInfo
អ្នកប្រើប្រាស់ បានរិះគន់ថា Apple បានទុកផ្ទាំងចាក់សោរ ទំនេរចោល ដោយមិនប្រើ ប្រយោជន៍ពីវា ហើយព្រមទាំងរិះគន់ ដែល iOS មិនមាន ផ្ទាំងវីុដចេត ដូចនៅលើ Android បើទោះជា មុខងារវីុដចេតនេះ មានយ៉ាងសម្បូរបែប និងជាយូរមកហើយ នៅលើប្រព័ន្ធ Mac OS X របស់ខ្លួន (មុន Android ទៅទៀត)។
បើតាមដំណឹងលេចលឺ កាលពីពេលថ្មីៗនេះ បានអោយដឹងថា Apple រំពឹងថា នឹងធ្វើការផ្លាស់ប្តូរ អីុនធើហ្វេសច្រើន សំរាប់ iOS 7.0 ក្រោយពេល Jonhy Ive ផ្លាស់មកគ្រប់គ្រង ហើយថា Apple បានដកកំលាំង វិស្វករផ្នែកទន់ របស់ Mac OSX ជាច្រើន មកជួយ កែកុន iOS 7.0 ដើម្បីអោយវា អាចចេញ ទាន់ផែនការណ៍៕
ប្រភព: PatentlyApple




Loading...

ចូលរួមមតិតាមរយៈ Facebook