Search

[ព័ត៌មានក្តៅ] Facebook បង្ហាញមុខងារ Facebook Home សំរាប់ Android… សំរាប់ iOS គាត់ថា “ទាល់តែសួរ Apple”

Facebook-Home
ក្រុមហ៊ុន Facebook កាលពីពេលថ្មីៗនេះ បានដាក់បង្ហាញនូវ មុខងារថ្មីមួយឈ្មោះ Facebook Home សំរាប់ ប្រព័ន្ធ Android។ វា គឺជាផ្ទាំង Home ថ្មី ដែលនឹង មកជំនួស ផ្ទាំង Home Screen ចាស់ របស់ Android។ ផ្ទាំង Facebook Home នេះ នឹងបង្ហាញ រាល់រូបភាព និងសារថ្មីៗរបស់ មិត្តភក្តិលោកអ្នក ហើយ អាចអោយ លោកអ្នក តបសារ និងចុច “ចូលចិត្ត” តាមរបៀបថ្មី ដូចជា ចុចពីរដងលើអេក្រង់ជាដើម។ នាយកប្រតិបត្តិ Facebook លោក Zuckerberg បាននិយាយថា ផ្ទាំង Facebook Home ថ្មីនេះ នឹងផ្តោតសំខាន់ទៅលើ ទំនាក់ទំនង អ្នកប្រើប្រាស់ ជាជាង សង្កត់ធ្ងន់ទៅលើ រូបភាពអាយខន កម្មវិធី។

http://www.youtube.com/watch?v=tWKE0HTl0ig&feature=player_embedded
សំរាប់ប្រព័ន្ធ iOS និង Windows Phone វិញ លោក Zuckerberg បានអោយដឹងថា Apple និង Microsoft មាន គោលការណ៍ផ្សេង ហើយមិន បើកចំហរដូចប្រព័ន្ធ Android នោះទេ។ លោក បានបន្តថា Apple ចង់គ្រប់គ្រង បទពិសោធន៍នៃអ្នកប្រើប្រាស់… ហើយនឹងមិនអនុញ្ញាតិ អោយ អ្នកទីបី ជ្រៀតជ្រៀកនោះទេ។ “បើចង់បាន Facebook Home សំរាប់ iOS នោះទាល់តែ អ្នកទៅសួរ Apple ហើយ“… នេះបើតាម Zuckerberg។

Zuckerberg បានបន្តថា Facebook Home នឹងមាននៅលើ ម៉ូដែល HTC First, One និង One X ហើយនឹងមាននៅលើ ម៉ាកល្បីៗផ្សេងៗ ទៀត ដូចជា Samsung, Sony, ZTE, Lenovo, Alcatel និង Huawei៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook