Search

[ព័ត៌មាន] ថ្នាក់ដឹកនាំ Samsung ថា ខ្លួន ត្រៀមខ្លួនរួចជាស្រេច សំរាប់សង្វៀន នាឡិកាឆ្លាតវ៉ៃ

Samsung Smart Watchនេះប្រហែលជា មិនជារឿងគួរអោយ ភ្ញាក់ផ្អើលទេ សំរាប់ប្រិយមិត្ត Apple នៅពេល ដែលយើង នឹងប្រាប់ថា ក្រុមហ៊ុន Samsung ក៏ចាប់អារម្មណ៍ ចង់បង្កើត នាឡិកាវ៉ៃឆ្លាត ដូច Apple iWatch ដែរ។ បើតាម Bloomberg បានអោយដឹងថា ថ្នាក់ដឹកនាំ Samsung បានប្រាប់អោយដឹងថា ខ្លួន កំពុងធ្វើការ ដើម្បីបង្កើត នូវឧបករណ៍ឆ្លាតវ៉ៃ ដែលអាច ពាក់បាន។ ប្រភពបានបន្តទៀតថា Samsung កំពុងអភិវឌ្ឍ នាឡិកាឆ្លាតវ៉ៃ ដើម្បី ប្រកួតប្រជែង ជាមួយ Apple។ លោក Lee Young Hee នាយករង Samsung ផ្នែកធុរកិច្ចឧបករណ៍ចល័ត បានប្រាប់អោយដឹងថា Samsung បានចាប់ផ្តើមអភិវឌ្ឍ គំរោងនាឡិកា ឆ្លាតវៃ៉នេះ យូរមកហើយ ប៉ុន្តែ គាត់ មិនបាន បង្ហើប អំពី លក្ខណៈសម្បត្តិ តំលៃ និងថ្ងៃចេញលក់ ថានៅពេលណា នោះទេ។

គួររំលឹកថា Apple ត្រូវបានគេរំពឹងថា នឹងបញ្ចេញ នាឡិកាឆ្លាតវ៉ៃ នាចុងឆ្នាំ 2013 នេះ ហើយថា វានឹងប្រើកញ្ចក់កោង ហើយមានសមត្ថភាព អាចបញ្ជារប្រើ iPhone ដូចជា ឆែកមើលសារ អីុម៉ែល និងលើកតេរ-និយាយ ទូរស័ព្ទជាដើម។ វា អាចតភ្ជាប់តាមរយៈ ប្លូធូស ឬ WiFi ទៅកាន់ iPhone៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook