Search

[ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3

Lock-Screen-Bug iOS 6.x
កំណែទំរង់ថ្មី iOS 6.1.3 ត្រូវបានបញ្ចេញមក ដើម្បីដោះស្រាយ ចន្លោះប្រហោងសុវត្ថិភាព ពេលចាក់សោរអេក្រង់ ដោយអ្នកប្រើប្រាស់ អាចដោះសោរបាន ដោយហៅចេញទៅលេខសង្គ្រោះបន្ទាន់ ហើយមិនចាំបាច់ វាយលេខសំងាត់ នោះទេ។ ប៉ុន្តែ ឥឡូវចន្លោះប្រហោងថ្មី ត្រូវបានរកឃើញ ដោយអ្នកប្រើប្រាស់ Youtube ម្នាក់ឈ្មោះ “videosdebarraquito” អាចអោយគាត់ ឆែកមើល លេខទូរស័ព្ទ និងរូបភាពផ្សេងៗពីក្នុង iPhone ពីអេក្រង់ចាក់សោរបាន ដោយមិនចាំបាច់ វាយលេខសំងាត់ដោះកូដនោះទេ។

មើលវីដេអូ វិធីដោះកូដ ដោយមិនប្រើលេខសំងាត់:

តែចន្លោះប្រហោងនេះ មានតែនៅលើ ឧបករណ៍ដែលមិនមាន មុខងារ Siri តែប៉ុណ្ណោះ ដូចជា iPhone 4/3GS ហើយទូរស័ព្ទ នោះទៀតសោត ត្រូវបើកមុខងារ Voice Dial។ ដូចនេះ ដើម្បីការពារខ្លួន សូមចូលទៅ Settings-> General-> Passcode Lock រួចរើសយក Voice Dial បិទវាទៅ OFF៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook