Search

[ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ

iOS-6.1.3ក្រុមហ៊ុន Apple ថ្ងៃនេះ បានបញ្ចេញ កំណែទំរង់ថ្មី iOS 6.1.3 ថ្មី ហើយ កំណែទំរង់ថ្មីនេះ បានកែប្រែ កំហុសឆ្គងធំៗ ដូចជា បញ្ហា ដោះសោរចាក់អេក្រង់ ដោយមិនបាច់វាយលេខកូដ និងបិទចន្លោះប្រហោង 4 ក្នុងចំណោម 6 ដែលពួកហែកកូដ evad3rs ប្រើក្នុងការ បង្កើតកម្មវិធី Jailbreak iOS 6.x។ ក្រៅពីនេះ កំណែទំរង់ថ្មីនេះ ក៏បានធ្វើអោយប្រសើរឡើងនូវ កម្មវិធីផែនទី សំរាប់ ប្រទេសជប៉ុន ដោយផ្តោតទៅលើ ការប្រកាសជា សំលេង និងមុខងារនាំផ្លូវផ្សេងទៀត។ iOS 6.1.3 នេះ បានធ្វើអោយ កម្មវិធី evasi0n ប្រើលែងកើត ដូចនេះ លោកអ្នក ដែលចង់នៅប្រើ Jailbreak នៅឡើយ គួរជៀសវាង អាប់ដេត ទៅកាន់ កំណែទំរង់ថ្មីនេះ៕

ឯកសារដំឡើងប្រព័ន្ធ iOS 6.1.3:




Loading...

ចូលរួមមតិតាមរយៈ Facebook