Search

[ព័ត៌មាន] Foxconn បដិសេធ មិនវិនិយោគលើ Sharp ក្រោយដឹងថា Samsung ទិញបាន ភាគហ៊ុន 3%

iPad-mini-iPadក្រុមហ៊ុន Sharp ដែលជា អ្នកផ្គត់ផ្គង់អេក្រង់ IGZ0 អោយ Apple iPad mini ទើបតែទទួលបាន ការវិនិយោគ $112 លានដុល្លារ ពី Samsung ជា ថ្នូរនឹង ភាគហ៊ុន 3%។ ដំណាលគ្នានេះ ដែរ ក្រុមហ៊ុនជប៉ុន ដែលមាន បញ្ហាហិរញ្ញវត្ថុ មួយនេះ ក៏កំពុងចរចារ ជាមួយ ក្រុមហ៊ុន Foxconn របស់ចិន ដើម្បីអោយ ក្រុមហ៊ុននេះ វិនិយោគប្រាក់ $700 លានដុល្លារ ជាថ្នូនឹង ភាគហ៊ុន 11% របស់ Sharp។ បើតាមដំណឹងចុងក្រោយ បានអោយដឹងថា នាយកប្រតិបត្តិ Foxconn លោក Terry Gou បាន ច្រានចោល ការចរចារនេះហើយ ក្រោយពីទទួលបានដំណឹង ពីការវិនិយោគ របស់ Samsung។

ហើយជាងនេះទៅទៀត ក្រោយដឹងថា Sharp ទំនងនឹង ផ្តល់អាទិភាព ផ្គត់ផ្គង់ អេក្រង់ LCD ទៅអោយ Samsung ជាជាង Apple។ បើតាម សារព័ត៌មាន Sankei Biz របស់ ជប៉ុន បានអោយដឹងថា ក្រៅពី ការផ្គត់ផ្គង់ អេក្រង់បច្ចេកវិទ្យា IGZO ដែលសីុភ្លើងតិច ក្រុមហ៊ុន Samsung តាមការពិត កំពុងសម្លឹងមើល ធុរកិច្ចម៉ាសីុនហ្វូតូកូពី របស់ Sharp នោះទេ តែត្រូវបានច្រានចោល ដោយ Sharp។ បើតាមប្រភពលេចលឺបាន អោយដឹងថា Sharp ដំបូងឡើង ចង់ប្រាប់ លោក Terry Gou អំពីការវិនិយោគរបស់ Samsung ដោយផ្ទាល់មាត់ដែរ តែក្រោយមក បែរជា ប្រើជំរើស ជាការផ្ញើសារ ទៅកាន់ ថ្នាក់ដឹកនាំ Foxconn វិញ ដែលនេះ អាចជា កំហុសឆ្គងមួយ នាំទៅកាន់ ការបរាជ័យនៃ កិច្ចចរចារនេះ។
គួររំលឹកថា ក្រុមហ៊ុន Sharp គឺជា ក្រុមហ៊ុនមួយ ដែលផ្គត់ផ្គង់ អេក្រង់ LCD ដល់ iPhone និង iPad ប៉ុន្តែ ការផ្គត់ផ្គង់ អេក្រង់ IGZO ជួបនូវបញ្ហា ផលិតកម្ម មិនទាន់តំរូវការ ដែលធ្វើអោយ ក្រុមហ៊ុននេះ ជួបបញ្ហា៕
ប្រភព: CNET




Loading...

ចូលរួមមតិតាមរយៈ Facebook