Search

[ព័ត៌មាន] កម្មវិធីជជែកកំសាន្ត WhatsApp នឹងប្តូរ ពីគិតលុយ សំរាប់ការដោនឡូដ ទៅជា គិតលុយជាប្រចាំឆ្នាំ $1 វិញ

whatsappកម្មវិធីជជែកកំសាន្តជា សារជាអក្សរ WhatsApp សំរាប់ប្រព័ន្ធ iOS ដែលធម្មតា លក់នៅលើ App Store ក្នុងតំលៃ $0.99 អាចនឹង មានការផ្លាស់ប្តូរ របៀបគិតលុយ ពីអតិថិជន ដោយ ប្តូរពី គិតលុយតែម្តង $0.99 សំរាប់ការដោនឡូដ ទៅជា ការបង់ជាប្រចាំឆ្នាំ $1 ជារៀងរាល់ឆ្នាំវិញ… នេះបើតាម នាយកប្រតិបត្តិ WhatsApp លោក Jan Koum។ Koum បានបន្តអោយដឹងថា ការផ្លាស់ប្តូរនេះ នឹងធ្វើឡើង នាឆ្នាំនេះ… WhatsApp គឺជា ប្រព័ន្ធផ្ញើសារ ដែលពេញនិយមបំផុត ដោយ ដោយមាន ការផ្ញើសារជាង 17 ពាន់លានសារ ជារៀងរាល់ថ្ងៃ។ សំរាប់ប្រព័ន្ធផ្សេងទៀត ដែលរួមមាន Android, BlackBerry, Nokia និង Windows Phone អ្នកប្រើប្រាស់ថ្មីៗ អាចដោនឡូដ កម្មវិធីនេះ ដោយឥតគិតថ្លៃ ហើយអាចប្រើ ដោយស៊េរី ពេញមួយឆ្នាំ មុននឹងត្រូវបាន គេគិតលុយប្រចាំឆ្នាំ $1 នាឆ្នាំបន្ទាប់។

គេ មិនដឹងថា ការផ្លាស់ប្តូរនេះ នឹងប៉ះពាល់ដល់ ប្រជាប្រិយភាព របស់ កម្មវិធីនេះ ឬយ៉ាងណា នោះទេ? ព្រោះ មានកម្មវិធី ជំនួសជាច្រើន ដែល អ្នកប្រើប្រាស់ iOS អាចប្រើ ដោយមិនចាំបាច់ ចំណាយប្រាក់ ដូចជា iMessage, Viber និង Tango ជាដើម៕
ប្រភព: TUAW




Loading...

ចូលរួមមតិតាមរយៈ Facebook