Search

[ព័ត៌មាន] Apple ត្រូវបានគេប្តឹង ទាក់ទងនឹង បញ្ហាអេក្រង់ ចេញស្រមោល លើ Macbook Pro Retina

macbook-retina-lock
មានបណ្តឹងមួយ ត្រូវបាន គេដាក់ប្តឹង នៅតុលាការ សហព័ន្ធ ក្នុងរដ្ឋ California ដោយចោទប្រកាន់ថា Apple បានលាក់បាំង អតិថិជន របស់ខ្លួន ដោយ មិនបានប្រាប់ថា ម៉ាសីុន MacBook Pro អេក្រង់ Retina តាមការពិត មានអេក្រង់ពីរប្រភេទ មួយ គឺផលិតដោយ LG និង មួយទៀត ផលិតឡើងដោយ Samsung។ បញ្ហា គឺថា ម៉ាសីុន Macbook Pro ដែលប្រើ អេក្រង់ Retina ដែលផលិតដោយ LG មានបញ្ហា ស្រមោលព្រាល នៅពេលប្រើ យូរ តែ សំរាប់ ម៉ាសីុនដែលប្រើ អេក្រង់ របស់ Samsung មិនមាន បញ្ហា ដូចនេះទេ។

សូម្បីតែ វិុបសាយ ArsTechnica ក៏បាន រាយការណ៍ដែរថា គុណភាព អេក្រង់ទាំងពីរ ក៏ខុសគ្នា ដែរ ដោយ អេក្រង់ Samsung មានគុណភាពល្អជាង។ ដើមបណ្តឹង បានអោយដឹងថា Apple គួរតែ ផ្សព្វផ្សាយ ផលិតផលនេះ ជាផលិតផលពីរផ្សេងគ្នា ដោយដាក់ម៉ាកអេក្រង់ LG ឬ Samsung ជាសំគាល់៕
ប្រភព: ArsTechnica




Loading...

ចូលរួមមតិតាមរយៈ Facebook