Search

[ព័ត៌មាន] Mark Zuckerberg ក្លាយជា នាយកប្រតិបត្តិ ដែលគេពេញចិត្តបំផុត ក្នុងបណ្តា នាយកប្រតិបត្តិ នៅសហរដ្ឋ អាមេរិក

Mark Zuckerbergបើតាម ការស្ទាបស្ទង់មតិ របស់ Glassdoor ទៅកាន់ បុគ្គលិកក្រុមហ៊ុនទាំងឡាយ ដែលធ្វើការនៅ សហរដ្ឋអាមេរិក បានអោយដឹងថា នាយកប្រតិបត្តិ ដែលគេ (អ្នកធ្វើការ) ពេញចិត្ត បំផុត សំរាប់ឆ្នាំនេះ គឺបានទៅលើ លោក Mark Zuckerberg របស់ Facebook ខណៈដែល អតីតជើងឯកឆ្នាំមុន លោក Tim Cook បានធ្លាក់ទៅលេខរៀងទី 18 វិញ។ Tim Cook នៅតែជា ទីស្រឡាញ់របស់ បុគ្គលិក Apple ដោយគ្រាន់តែ បុគ្គលិកគាត់ ស្រឡាញ់គាត់ តិចជាងឆ្នាំទៅមិញ ប៉ុណ្ណោះ គឺពីពិន្ទុ 97% ធ្លាក់មកនៅត្រឹម 93%។

ចំណែក Mark Zuckerberg វិញ គឺទទួលបាន ពិន្ទុពេញចិត្ត ពេញថ្លើម ពីបុគ្គលិក រហូត 99% ឯណោះ ហើយធ្វើអោយ គាត់ ក្លាយជា នាយកប្រតិបត្តិ ដែលគេ ពេញចិត្ត បំផុត ក្នុងបណ្តា នាយកប្រតិបត្តិ នៅសហរដ្ឋ អាមេរិក។ រីឯ នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ដែល ឈរលេខរៀងខ្ពស់ៗ មានដូចជា នាយកប្រតិបត្តិ Qualcomm លោក Paul Jacobs ឈរលេខរៀងទី 8, នាយកប្រតិបត្តិ Google លោក Larry Page ឈរលំដាប់ទី 11 ហើយចំណែក នាយកប្រតិបត្តិ Amazon លោក Jeff Bezos ឈរលេខរៀងទី 16៕
ប្រភព: Glassdoor




Loading...

ចូលរួមមតិតាមរយៈ Facebook