Search

[លឺគេថា] TSMC នឹងជា អ្នកផ្គត់ផ្គង់ បន្ទៈឈីប A7 ថ្មី អោយ Apple ជំនួស Samsung

tsmc chip A7បើតាមប្រភពលេចលឺពី DigiTimes បានអោយដឹងថា ក្រុមហ៊ុនផលិតបន្ទៈឈីប តៃវ៉ាន់ TSMC ត្រូវបានគេរំពឹងថា នឹងសំរេចរួចរាល់នូវ ការរចនាម៉ូដផលិតកម្ម បន្ទៈឈីប A7 ថ្មី របស់ Apple នាខែ មីនា 2013 នេះ ហើយ គំរោងនឹង ផលិតសាកល្បង អំឡុងខែ ឧសភា-មិថុនា 2013 ដើម្បី ត្រៀមខ្លួន ផ្គត់ផ្គង់ សំរាប់តំរូវការ នាត្រីមាសទីមួយ ឆ្នាំ 2014។ បន្ទៈឈីប A7 ថ្មីនេះ នឹងត្រូវគេ យកទៅប្រើ នៅលើ ជំនាន់ក្រោយនៃ ស្រឡាយផលិតផល iDevices របស់ Apple ដែលរួមមាន iPhone, iPad និង iPod ហើយក៏ ជាការគូសគំណូសថ្មីមួយ ដែល Apple បានកាត់ផ្តាច់ ទំនាក់ទំនង អ្នកផ្គត់ផ្គង់ និងអតិថិជន ពី ក្រុមហ៊ុន Samsung ដែរ។

មើលទៅ ការចំណាយទុន រាប់ពាន់លានដុល្លារ របស់ Samsung ក្នុងការ កសាង រោងចក្របន្ទៈឈីប នៅ Austin រដ្ឋ Texas សហរដ្ឋ អាមេរិក ដើម្បីផ្គត់ផ្គង់ បន្ទៈឈីប អោយ Apple ប្រហែល អសារបង់ និងខាតប្រយោជន៍ មិនស្ទើរនោះទេ៕
ប្រភព: DigiTimes




Loading...

ចូលរួមមតិតាមរយៈ Facebook