Search

[ព័ត៌មាន] iPad ជំនាន់ក្រោយៗ នឹងអាចសាកថ្ម ដោយប្រើ គំរប Smart Cover

iPad mini Smart Cover
ក្រុមហ៊ុន Apple ត្រូវបានគេ អោយដឹងថា កំពុងរកវិធី ធ្វើអោយ ការសាកថ្ម ឧបករណ៍ iPad កាន់តែ មានភាពស្រួលឡើង… នេះបើតាម ប៉ាតង់ថ្មី ដែល Apple ទើបតែ ទទួលបាន។ ប៉ាតង់ថ្មីនេះ រៀបរាប់ពី វិធីប្រើ គំរប Smart Cover ជា ឧបករណ៍ សំរាប់ សាកថ្ម iPad ដោយ មិនចាំបាច់តខ្សែ។

បើតាម ទស្សនាវដ្តី Macworld បានពន្យល់ថា ការសាកថ្ម តាមគំរប Smart Cover នេះ អាចធ្វើឡើងពីរវិធី គឺទីមួយ បន្ថែមថ្ម នៅក្នុងគំរប Smart Cover ហើយ ប្រើវា សំរាប់សាក iPad និងទីពីរ គឺ ប្រើ Smart Cover ជាឆ្នាំងសាក ដោយដោតឌុយវា ទៅកាន់ព្រីភ្លើង ហើយបន្ទាប់មក យក iPad ដាក់ពីលើវា ដើម្បីសាកថ្ម (វិធីសាកថ្ម ដូច HP Touch Pad)៕
Apple-patent-iPad-inductive-charging
ប្រភព: uspto.gov




Loading...

ចូលរួមមតិតាមរយៈ Facebook