Search

[ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV

Apple-Schiller
កាលពី អាទិត្យមុន នាយករង Apple គ្រប់គ្រងផ្នែកទីផ្សារសកលលោក លោក Phil Schiller ធ្លាប់បានធ្វីត ព្រមាន ម្តងហើយ ពីចន្លោះប្រហោង នៃប្រព័ន្ធ Android ដែលងាយនឹងត្រូវបាន គេ វាយលុក ដោយមេរោគ។ ឥឡូវ ដើម្បីជាកិច្ចស្វាគមន៍ថ្មី នៃការមកដល់របស់ Samsung Galaxy S IV លោក Schiller បានចេញមក បង្ហាញការយល់ឃើញ របស់លោក ម្តងទៀត ចំពោះប្រព័ន្ធ Android បើធៀបនឹង iOS របស់ Apple។

Schiller បានអះអាងថា នឹងមាន ការងាកចេញ ចំនួនអ្នកប្រើប្រាស់ Android 4 ដង មកប្រើ ប្រព័ន្ធ iOS វិញ ហើយថា អ្នកប្រើប្រាស់ Android ភាគច្រើន កំពុង ប្រើកំណែទំរង់ចាស់ មិនទាន់សម័យ ដូច Apple iPhone នោះទេ។ គាត់ បានបន្តថា ប្រព័ន្ធ Android មានការ បែកខ្ញែកច្រើន ហើយបទពិសោធន៍នៃ ការប្រើប្រាស់ មិនល្អ ដូចនៅលើ iPhone/ iPad នោះទេ។ “នៅពេលដែល អ្នកប្រើប្រាស់ ដកឧបករណ៍ Android របស់គាត់ ចេញពី ប្រអប់ គាត់ត្រូវ ចំណាយពេល បង្កើតគណនី ផ្សេងៗ អាចរហូតដល់ទៅ 9 គណនីខុសគ្នា ទើបអាចប្រើបាន និងដើម្បីទទួលបាន បទពិសោធន៍ ដូចដែល iOS ផ្តល់អោយ។ វាមិនរលូនដូច iOS នោះទេ (ដែលតំរូវអោយអ្នកប្រើ មានតែ គណនី Apple ID តែមួយ)។”… នេះបើតាម សំដីរបស់ Schiller៕
ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook