Search

[ព័ត៌មាន] ហាងទំនិញ Apple Store នៅបារាំង ត្រូវបាន ហាមឃាត់ មិនអោយប្រើបុគ្គលិក ហួសម៉ោង

Apple Store in Franceហាងទំនិញ Apple Store ចំនួន 7 នៅប្រទេស បារាំង ត្រូវបាន តុលាការ ហាមឃាត់ មិនអោយ បង្ខំបុគ្គលិក ធ្វើការហួសម៉ោង ក្រោយពេល ដែល ហាងបិទទ្វារ… នេះក្រោយពេល មានការ ត្អូញត្អែរ ពីសហជីពការងារ។ ក្រៅពីនេះ តុលាការ បានបង្គាប់ អោយ ក្រុមហ៊ុន Apple បង់ប្រាក់ជំងឺចិត្ត ប្រមាណ $13,000 ទៅកាន់ សហជីពការងារ ហើយបើសិនជា នៅតែល្មើស ចំនួននេះ នឹងកើនដល់ $50,000។ បើតាម ច្បាប់ការងារ របស់ បារាំង បានចែងថា ការងារពេលយប់ គឺចាប់ពីម៉ោង 9 PM យប់ ដល់ 6 AM ព្រឹក ហើយតុលាការ បានរកឃើញថា ហាងទំនិញ Apple Store ទាំង 7 នោះ បានបន្តប្រើ បុគ្គលិក អោយរៀបចំ ហាង លើស 2 ម៉ោង ក្រោយពេល បិទទ្វារ នាម៉ោង 9 PM យប់។

ទោះជាយ៉ាងណា ក្រុមហ៊ុន Apple បានប្រាប់ថា ខ្លួន មិនបានធ្វើអី្វខុសនោះទេ។ ហាងទាំង 7 ដែលត្រូវបាន គេរកឃើញកំហុស គឺហាង ដែលស្ថិតនៅ l’Opéra នៅ Paris, Parly 2 នៅ Le Chesnay, Carré Sénart នៅ Lieusaint, Val d’Europe នៅ Marne-la-Vallee, Cape Town 3000 នៅ Nice និង Atlantis នៅ Saint Herblain៕
ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook