Search

[ព័ត៌មាន] តុលាការបើកផ្លូវអោយ Apple ប្តឹង Samsung លើបណ្តឹង ចម្លងមុខងារ Siri

Apple-Siri-vs.-Samsung-S-Voice
លោកស្រីតុលាការ Lucy Koh កាលពីពេលថ្មីៗនេះ ទីបំផុត បានសំរេចយល់ព្រម ទទួលពាក្យបណ្តឹង របស់ Apple ប្តឹងប្រឆាំងនឹង Samsung ថាបាន ល្មើសប៉ាតង់ កម្មវិធីជំនួយការសំលេង Siri របស់ខ្លួន ក្រោយពេលច្រានចោលពីដំបូងថា បទប្តឹងនេះ គួរចាត់ចូលទៅក្នុង បណ្តឹងដំបូង ដែល Apple ចោទ Samsung ថាបាន លួចចម្លងម៉ូដ iPhone និង iPad របស់ខ្លួន។ លោកស្រីតុលាការ Lucy Koh ដំបូង បានអោយដឹងថា គាត់ មិនយល់ស្របថា Apple គួរប្តឹង Samsung ក្នុងបណ្តឹង 2 ផ្សេងគ្នានោះទេ។

បើតាម Reuters បានអោយដឹងថា Apple បានប្តឹង Samsung ថា បាន លួចចម្លង មុខងារ Siri យកទៅប្រើនៅលើ កម្មវិធីជំនួយការសំលេង S Voice របស់ខ្លួន។ លោកស្រី Lucy Koh បានស្នើរអោយ ភាគីទាំងពីរ ពន្យាពេល បណ្តឹង Siri នេះ ទុករហូត បណ្តឹងឧទ្ទរដំបូង រំលងទៅសិន តែ Apple មិនព្រម។ បណ្តឹង Siri នេះ នឹងមានគំរោង ចាប់ផ្តើម សវនការ នាខែ មិនា ឆ្នាំ 2014 ខាងមុខនេះ។
គួររំលឹកថា ក្នុងបណ្តឹងដំបូង ដែលកាត់ក្តីថា Samsung បានចម្លងម៉ូដ iPhone និង iPad របស់ Apple លោកស្រីតុលាការ Lucy Koh បានកាត់ អោយ Apple ឈ្នះក្តី រហូត $1 ពាន់លានដុល្លារ តែក្រោយមក បាន កាត់បន្ថយចំនួននេះ ត្រឹម $500 លានដុល្លារ វិញ ហើយឥឡូវនេះ បណ្តឹងនេះ កំពុងស្ថិតនៅក្នុង តុលាការឧទ្ទរនៅឡើយ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook