Search

[ព័ត៌មាន] F-Secure ប្រាប់ថា ប្រព័ន្ធ Android របស់ Google ងាយស្រួល នឹងត្រូវបានគេ វាយលុកណាស់

schiller-malware-report
បើតាមរបាយការណ៍ពី ក្រុមហ៊ុនការពារសុវត្ថិភាពអីុនធើណែត F-Secure.com បានអោយដឹងថា មានការកើនឡើង នូវការ គំរាមកំហែង មកលើ ប្រព័ន្ធ ប្រតិបត្តិការណ៍ចល័ត ពិសេស គឺប្រព័ន្ធ Android របស់ Google។ របាយការណ៍ បានបង្ហាញថា មានការវាយលុយទ្រង់ទ្រាយធំ ជាង 301 ដង ទៅលើ ប្រព័ន្ធស្មាតហ្វូន កាលពីឆ្នាំ 2012 ហើយ ក្នុងនោះ ការវាយលុយ កើតឡើង 79% ទៅលើ ប្រព័ន្ធ Android ខណៈដែល 19% បានកើតឡើង លើប្រព័ន្ធ Symbian របស់ Nokia (បាទ! នៅមានអ្នកប្រើប្រព័ន្ធនេះ នៅឡើយ!)។

ចំណែក ប្រព័ន្ធ iOS, BlackBerry, J2ME (Java) និង Windows Mobile ត្រូវបានវាយលុក តិចតួចបំផុត ក្រោម 1% នៃការវាយលុកសរុប។
សូម្បីតែ លោក Phil Schiller ដែលជា នាយករង Apple កាន់កាប់ផ្នែកទីផ្សារ ក៏ព្រមាន អ្នកប្រើប្រាស់ស្មាតហ្វូន អោយប្រយ័ត្នពី សុវត្ថិភាពទិន្នន័យ នៅពេលប្រើ ប្រព័ន្ធ Android ដែរ៕
schiller-malware-tweet
ប្រភព: F-Secure.com




Loading...

ចូលរួមមតិតាមរយៈ Facebook