Search

[លឺគេថា] Apple អាចនឹងងាកមកប្រើ Intel អោយផលិតបន្ទៈឈីបស៊េរី A ជំនួសអោយ Samsung

Apple A6 Socបើតាមប្រភពពី AppleInsider បានអោយដឹងថា មានកិច្ចចរចារមួយ កំពុងធ្វើឡើង រវាង ក្រុមហ៊ុន Apple និង Intel ដើម្បីអោយ Intel ជួយ ផលិត បន្ទៈឈីប ស៊េរី A ប្រភេទ ARM សំរាប់ប្រើលើ ឧបករណ៍ iDevice ដែលរួមមាន iPhone, iPad និង iPod Touch របស់ Apple។ ប្រភព បានបន្តទៀតថា Apple បានចរចារជាមួយ Intel យូរហើយ អំពីលទ្ធភាព កិច្ចសហប្រតិបត្តិការណ៍នេះ តែ មិនទាន់បានសំរេច ជាលទ្ធផល នៅឡើយ។ របាយការណ៍លេចលឺនេះ មិនមែន ជាការរាយការណ៍លើកទីមួយនោះទេ ព្រោះកាលពី ខែឧសភា ឆ្នាំ 2011 ក៏ធ្លាប់លេចលឺ ព័ត៌មានដែលថា Intel ចាប់អារម្មណ៍ ស្នើរខ្លួន ផលិតបន្ទៈឈីប A4 និង A5 អោយ Apple តែគំនិតនេះ មិនបានចេញរូបរាងនោះទេ។

តែឥឡូវ ដោយសារតែ ជំលោះរវាង Apple និង Samsung ដែលជា អ្នកផ្គត់ផ្គង់បន្ទៈឈីប ស៊េរី A អោយ Apple នោះបានធ្វើអោយ អ្នកវិភាគ បានយល់ថា Apple អាចងាកមកអោយ Intel ធ្វើការងារនេះ ជំនួស Samsung ព្រោះបច្ចុប្បន្ន ផលិតផលស្រឡាយ Mac របស់ Apple ក៏ប្រើ អង្គគណនា x86 របស់ Intel ដែរ។ ការងាកមកប្រើ Intel នឹងធ្វើអោយ Apple កាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងពី Samsung ដែលជា គូរប្រកួតប្រជែងចម្បង ក្នុងទីផ្សារ ទូរស័ព្ទចល័ត និងថេបប៉្លេត៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook