Search

[ព័ត៌មាន] Tim Cook ជួបនាយកប្រតិបត្តិ Beats និយាយអំពី សេវាស្ត្រីមបទចំរៀង

Beats
កាលពីពេលថ្មីៗនេះ សារព័ត៌មាន Reuters បានរាយការណ៍ថា មានជំនួបមិនផ្លូវការមួយ បានកើតឡើងរវាង នាយកប្រតិបត្តិ Apple លោក Tim Cook និង នាយកប្រតិបត្តិក្រុមហ៊ុន Beats លោក Jimmy Iovine ហើយជំនួបនេះ ត្រូវបានគេ ជឿថា ទាក់ទងនឹង កិច្ចសហប្រតិបត្តិការណ៍ បង្កើត សេវាស្រ្តីមបទចំរៀង (ចាក់េលងចំរៀងផ្ទាល់ ដោយមិនចាំបាច់ដោនឡូដជាមុន)។

គួររំលឹកថា Beats គឺជាក្រុមហ៊ុន មួយល្បី ខាងបង្កើត សំភារៈចំរៀង និង កាសស្តាប់ត្រចៀក ហើយ ក្រុមហ៊ុននេះ មានគំរោង ចុងឆ្នាំនេះ នឹង ចេញសេវា ស្ត្រីមបទចំរៀង ឈ្មោះ “Daisy” ជា ប្រភេទសេវាកម្ម ស្រដៀងនឹង Pandora និង Spotify ដែរ ដែល អនុញ្ញាតិ អោយអ្នកប្រើប្រាស់ ចាក់ស្តាប់ចំរៀង ទាំងឡាយ ដែលខ្លួនពេញចិត្ត តាមរយៈអីុនធើណែត ជាថ្នូរ នឹងថ្លៃជាវ ប្រចាំខែ។ កន្លងមក ធ្លាប់មាន ដំណឹងលេចលឺថា Apple អាចនឹង ចេញសេវា ស្ត្រីមបទចំរៀង នៅលើ ហាងទំនិញ iTunes Store របស់ខ្លួន ហើយថា ផ្លាកសញ្ញា Beats នឹងជា ដៃគូរ ដ៏ល្អ សំរាប់ ជំនួញថ្មីនេះ ដែលអាច អោយទាំងសងខាង ទទួលបាន ប្រាក់ចំណេញច្រើន៕

ស្ថាបនិក ក្រុមហ៊ុន Beats លោក Dr. Dre (រូបឆ្វេង) និង Beats CEO លោក Jimmy Iovine (រូបស្តាំ):
Dr. Dre and Beats CEO Jimmy Iovine
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook