Search

[ព័ត៌មាន] Apple កាត់បន្ថយ ការផលិត iPad 9.7 អីុង ព្រោះ iPad mini ទទួលបាន ការពេញនិយមជាង

iPad and iPad mini
iPad mini អាចនឹងទទួលបាន ការពេញនិយម ហួសអ្វីដែល Apple បានរំពឹងទុក រហូតដល់ថ្នាក់ ធ្វើអោយ តំរូវការរបស់ iPad ទំហំ 9.7 អីុង មានការធ្លាក់ចុះ។ បើតាមប្រភពពី Digitimes បានអោយដឹងថា ក្រុមហ៊ុន Apple បានសំរេចចិត្ត កាត់បន្ថយ ការកម្ម៉ង់ផលិត iPad 9.7 អីុង ពី 60 លានគ្រឿង មកត្រឹម 33 លានគ្រឿងវិញ សំរាប់ 2013 នេះ ហើយនឹង បង្កើន ការផលិត iPad mini វិញពី 40 លានគ្រឿង ទៅជា 55 លានគ្រឿង សំរាប់ឆ្នាំនេះ។

មិនត្រឹមតែ កាត់បន្ថយចំនួនផលិត iPad 9.7 អីុងទេ តែ Apple បានកាត់បន្ថយ ការផលិត ស្រឡាយផលិតផល iPad ទាំងមូលផងដែរ (iPad mini+ iPad 9.7 អីុង) ពី 100 លានគ្រឿង មកត្រឹម 88 លានគ្រឿងវិញ ដោយខ្លួន យល់ថា តំរូវការ សំរាប់ iPad ឆ្នាំនេះ ប្រហែលជា នឹងធ្លាក់ចុះ៕
ប្រភព: Digitimes




Loading...

ចូលរួមមតិតាមរយៈ Facebook