Search

[លឺគេថា] នាឡិកា Apple iWatch នឹងមកដល់ចុងឆ្នាំ 2013 នេះ

iWatchនាឡិកាឆ្លាតវ័យ iWatch របស់ Apple ឥឡូវ បានក្លាយជា ចំណុចចាប់អារម្មណ៍ របស់ មហាជន និង The Wall Street Journal ហើយ ហើយបើតាម របាយការណ៍ថ្មីបំផុត ពី Bloomberg បានអោយដឹងថា អ្នកប្រើប្រាស់ អាចនឹងបានឃើញ រូបរាងវា នាចុងឆ្នាំនេះ។ ប្រភពដែលបាន ផ្តល់ព័ត៌មាន ដល់ Bloomberg គឺជា មនុស្សតែមួយ ដែលបាន បង្ហើបអោយដឹងថា Apple បានបង្កើតក្រុមមួយ មានបន្ទុកផ្ទាល់ ក្នុងការបង្កើត គំរោង នាឡិការឆ្លាតវ័យ iWatch។

Bloomberg បានបន្តទៀតថា iWatch នឹងអាច អោយអ្នកប្រើប្រាស់ ធ្វើការ ហៅចេញ, ឆែកមើលលេខដែលតេរចូល, បង្ហាញទីតាំងភូមិសាស្រ្ត, ព្រមទាំងមាន ឧបករណ៍វាស់ជំហាន និងសិុនស័រត្រួតពិនិត្យសុខភាព ទៀតផង ហើយមុខងារចុងក្រោយនេះ គឺស្របទៅនឹង គំនិតរបស់ Steve Jobs ដែលធ្លាប់គិត ចង់ផ្លាស់ប្តូរ វិស័យសុខាភិបាល មុនពេលដែលគាត់ស្លាប់។ Bloomberg ក៏បានលើកឡើងផងដែរថា នាយករងគ្រប់គ្រងផ្នែក ការរចនាម៉ូដផលិតផល លោក Jony Ive ធ្លាប់មាន ចំណូលចិត្តជាយូរមកហើយ ទៅលើ នាឡិកាឆ្លាតវ័យ ហើយថា គាត់ ធ្លាប់ដឹកនាំក្រុម ទៅទស្សនកិច្ច ក្រុមការងាររបស់ក្រុមហ៊ុន Nike ដែលធ្វើការខាង ផលិត នាឡិកាទៀតផង៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook