Search

[ព័ត៌មាន] ក្រុមហ៊ុន Apple នឹងទទួលបាន ប្រាក់សំណង តែពាក់កណ្តាល ប៉ុណ្ណោះ ពីការឈ្នះក្តី $1 ពាន់លានដុល្លារ លើ Samsung កាលពីឆ្នាំទៅមិញ

Apple-vs-Samsung-lawsuitក្រុមហ៊ុន Apple បានបាត់បង់ ប្រាក់សំណងជាង ពាក់កណ្តាល ដែល តុលាការ បានបង្គាប់ អោយ ក្រុមហ៊ុន Samsung សង នៅក្នុងបណ្តឹងជំលោះប៉ាតង់ ប្រចាំសតវត្ស រវាង Apple និង Samsung កាលពី ខែ សីហា ឆ្នាំទៅ។ នៅក្នុងសេចក្តីបង្គាប់ថ្មី ដែលចេញដោយ លោកស្រីតុលាការ Lucy Koh បានសំរេចថា Apple គួរតែទទួលបាន ប្រាក់សំណង ត្រឹម $550 លាន ដុល្លារប៉ុណ្ណោះ ពីប្រាក់សំណងដើម $1 ពាន់លានដុល្លារ… នេះបើតាម ការគណនាថ្មី ទៅលើ ផលិតផល អេឡិចត្រូនិក 14 មុខ របស់ Samsung ដែលល្មើសនឹង ប៉ាតង់ របស់ Apple។

គួររំលឹកថា វាជា ការវាយប្រហារមួយដ៏ធំ ទៅលើ ក្រុមហ៊ុន Samsung កាលពី ឆ្នាំទៅមិញ នៅពេល ដែលតុលាការ បានរកឃើញថា ក្រុមហ៊ុន Samsung បានលួចចម្លង ម៉ូដផលិតផល iPhone និង iPad របស់ ក្រុមហ៊ុន Apple ហើយជំលោះនេះ បានធ្វើអោយ ទំនាក់ទំនងរវាងក្រុមហ៊ុន ទាំងពីរ ធ្លាក់ដល់ កំរិត សូន្យ៕
ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook