Search

[ព័ត៌មាន] Apple ដោះស្រាយបណ្តឹង ទាក់ទងនឹងការទិញអីវ៉ាន់ក្នុងហ្គេម ដោយក្មេង ជាមួយ កាត iTunes

Inapp Purchaseក្រុមហ៊ុន Apple កាលពីថ្ងៃ ច័ន្ទ កន្លងទៅ បានយល់ព្រម ដោះស្រាយ បណ្តឹងមួយ ដែលដាក់ពាក្យប្តឹង ដោយអាណាព្យាបាល ក្មេង ក្រោយពេល ពួកគេ រកឃើញថា កូនៗ របស់ពួកគេ បានចំណាយលុយច្រើន ទិញអីវ៉ាន់ ក្នុងកម្មវិធី ឬហ្គេម ដោយប្រើ កាត Credit របស់ឪពុកម្តាយខ្លួន។ បណ្តឹងនេះ បានធ្វើឡើង តាំងពី ខែ មេសា ឆ្នាំ 2011 មកម៉្លេះ ហើយទីបំផុត ក្រុមហ៊ុន Apple បានសំរេច បញ្ចប់បញ្ហានេះ ដោយ ការចេញសំណងជា កាត iTunes ដែលមាន តំលៃ ស្មើនឹងលុយ ដែលបានចំណាយ។ ដើមបណ្តឹង បានអោយដឹងថា កូនៗ របស់ពួកគាត់ បានទិញអីវ៉ាន់ ក្នុងហ្គេម ដោយគិតថា វា ជាការទិញលេងធម្មតា… មិនបាច់ ចំណាយលុយ មែនទែននោះទេ។

ពួកគេ បានបន្តទៀតថា កូនអ្នកខ្លះ បានចំណាយលុយ ច្រើន ចាប់ពី $99 រហូតច្រើនជាង $300 ក៏មាន។ ពួកគេ បានចោទថា Apple បានធ្វើ អោយ មានភាពងាយស្រួលពេក ក្នុងការ ទិញអីវ៉ាន់ ក្នុងហ្គេម ដោយមិនព្រម ដាក់អោយវាយ លេខកូដសំងាត់ មុននឹងទិញ ហើយ Apple ទើបតែ កែកុនវាទេ នៅពេល ចេញ កំណែទំរង់ iOS 4.3៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook