Search

[ព័ត៌មានក្តៅ] iOS 6.1.3 ប្រហែលជា មិនអាច Jailbreak បាននោះទេ

evasi0n
បើតាម អ្នកហែកកូដរបស់ក្រុម Evad3rs លោក David Wang ហៅក្រៅ planetbeing បានអោយដឹងថា កំណែទំរង់ថ្មី iOS 6.1.3 របស់ Apple បានកែកុន ចន្លោះប្រហោងយ៉ាងហោចណាស់ ក៏មួយដែរ ដែលធ្វើ អោយ កម្មវិធី Evasi0n មិនអាច ដំណើរការបាន។ planetbeing បានអោយដឹងថា Apple បានកែ កំហុសឆ្គង ទាក់ទងនឹង ការកំណត់ ម៉ោងសកល (Time Zone) នៅក្នុងកំណែទំរង់ iOS 6.1.3 beta 2 របស់ខ្លួន ដែលជា ចន្លោះប្រហោងមួយ ក្នុងចំណោម 5 យកមកប្រើក្នុង កម្មវិធី Evasi0n ដើម្បី Jailbreak iPhone និង iPad។

planetbeing បានអោយដឹងថា “បើចន្លោះប្រហោង មួយណា មិនដំណើរការ នោះ កម្មវិធ Evasi0n ក៏នឹងមិនដំណើរការដែរ។ យើង អាច ជំនួស ចន្លោះប្រហោង ដែលត្រូវបាន Apple កែកុន ដោយ ចន្លោះប្រហោងផ្សេង ប៉ុន្តែ Apple ប្រហែល ជា កែកុន ចន្លោះប្រហោងច្រើន ជាងនេះ នៅពេល ដែលពួកគេ បញ្ចេញ iOS 6.1.3 ជាផ្លូវការ“៕
ប្រភព: Forbes.com




Loading...

ចូលរួមមតិតាមរយៈ Facebook