Search

[ព័ត៌មានខ្លីៗ] Facebook ចេញកំណែទំរង់ថ្មី 5.5 ជាមួយនឹងមុខងារ ហៅចេញតាមអីុនធើណែត (VOIP)

Facebook-Free-Callនេះ អាចជា ដំណឹងមួយមិនល្អ សំរាប់ ក្រុមហ៊ុនដែលផ្តល់សេវាហៅចេញតាមអីុនធើណែត ទាំងឡាយ ដូចជា Skype, Tango… ក្រោយពេល Facebook បញ្ចូលនូវ មុខងារថ្មី ការហៅចេញតាមអីុនធើណែត (VOIP) នៅក្នុង កំណែទំរង់ 5.5 របស់ខ្លួន តែមុខងារនេះ អាចប្រើបាន តែនៅ សហរដ្ឋអាមេរិក និងកាណាដា ប៉ុណ្ណោះ។ Facebook មានកម្មវិធី ជជែកកំសាន្ត រួចទៅហើយ ដែលធ្វើអោយ ប៉ះពាល់មិនតិចទេ ដល់កម្មវិធីស្រដៀងនេះ ដូចជា WhatsApp ជាដើម… ឥឡូវ មានមុខងារ ហៅចេញជា សម្លេងទៀត។ ដូចនេះ ជំហានបន្ទាប់ ប្រាកដជា ការហៅចេញជា វីដេអូ មិនខាន៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook